Pages

សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181


Saturday, September 11, 2021

ខេត្តកែប ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងទៅ

ចំនួនអ្នកទស្សនា: Views

កែប៖ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខា ធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងឯកឧត្ដម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត កែប បានអញ្ជើញជាអធិបតី ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំ ឡើងទៅ នៅភូមិសាស្ត្រ ខេត្តកែប ។ ពិធីបិទយុទ្ធនាការនេះ ត្រូវបានរៀបចំឡើងក្នុងបរិវេណមន្ទីរពេទ្យខេត្តកែប ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមលោកជំទាវ ប្រតិភូអមដំណើរ របស់ក្រសួងសុខាភិបាល លោក លោកស្រី អភិបាលរង ខេត្ត អភិបាលក្រុង ស្រុក ប្រធានន្ទីរអង្គភាពពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋផងដែរ។ មានប្រសាសន៍ស្វាគមន៍ ក្នុងពិធីនោះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានបញ្ជាក់ថា ប្រជាពលរដ្ឋទូទាំងខេត្តកែប បានចាក់ វ៉ាក់សាំងដូសទី១ បានចំនួន២៦,៧៥៩នាក់ ស្មើនឹង១០៣%, ដូសទី២ ចំនួន២៦,៩២០នាក់ ស្មើនឹង៩៦% ដោយបានប្រើប្រាស់គ្រូពេទ្យចំនួនប្រាំក្រុម គ្រប់ឃុំ-សង្កាត់ ទូទាំងខេត្ត ដោយឡែកកុមារអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បានចាក់វ៉ាក់សាំង ដូសទី១ បានចំនួន ៤,៧៨៣នាក់ ស្មើនឹង៧៤% និងដូសទី២កំពុងដំណើការចាក់ជារៀងរាល់ថ្ងៃ។ សម្រាប់ក្រុមគ្រូពេទ្យ បុគ្គលិក សុខាភិបាលឯកជន បុគ្គលិកសុខាភិបាលស័្មគ្រចិត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងកងកម្លាំងជួរមុខទូទាំងខេត្ត ទទួលបានវ៉ាក់សាំងដូសជំរុញចំនួន ១,៩០៤នាក់ ស្មើនឹង៨៦% នៃចំនួនសរុប ២,២១៩នាក់។ ឯកឧត្តម អភិបាលខេត្តកែប ក៏បានបញ្ជាក់អំពីស្ថានភាពជំងឺកូវីដ-១៩ ដែលក្នុងនោះមានអ្នកជំងឺ សរុប៤៨៣នាក់ បានព្យាបាលជាសះស្បើយចំនួន ៣៨៤នាក់ ,ស្លាប់២នាក់ និងកំពុងសម្រាកព្យាបាល៩៧នាក់ ចំណែកអ្នកប៉ះពាល់ដែលដាក់ធ្វើចត្តាឡីស័កនៅផ្ទះចំនួន៦០នាក់ ។ មានប្រសាសន៍ក្នុងពិធីប្រកាសបិទយុទ្ធការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ប្រជាជនអាយុ១៨ឆ្នាំឡើងទៅ ក្នុងខេត្តកែបនោះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ការបង្កើតឲ្យមាន នូវភាពស៊ាំក្នុងសហគមន៍ទប់ទល់ ទៅនឹងជំងឺកូវីដ-១៩ ជាយុទ្ធសាស្ត្រសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការឈានទៅបើកដំណើរការជាប្រប្រតីឡើងវិញលើគ្រប់វិស័យ ហេតុនេះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានប្រកាស ផ្តល់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ ពេលនេះសម្រេចបាន ប្រមាណជាង៩០%ហើយ នៅទូទាំងប្រទេស ដែលនេះបង្ហាញឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ ប្រមុខរាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខុមាលភាព និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ។ លោកជំទាវរដ្ឋលេខាធិការ ក៏បានកោតសរសើរខ្ពស់ចំពោះ រដ្ឋបាលខេត្តកែប លើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលទទួលបានលទ្ធផលល្អ ទាំងការព្យាបាលអ្នកជំងឺកូវីដ ការស្រាវជ្រាវរកបុគ្គលប៉ះពាល់ រួមទាំង យុទ្ធនាការចាក់វ៉ាក់សាំង ដែលឈានដល់ការបិទបញ្ចប់ជុំទី១ ដោយជោគជ័យ។ លោកជំទាវ បន្តថា ការបិទយុទ្ធនាក់ចាក់វ៉ាក់សាំងនេះ សម្រាប់តែប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងតែប៉ុណ្ណោះ ដោយឡែក កុមារអាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំគឺនៅបន្តចាក់ជាធម្មតា។ លោកជំទាវ សុំឲ្យរដ្ឋបាលខេត្ត រក្សាវ៉ាក់សាំងមួយចំនួនសម្រាប់បងប្អូនដែលជាប់ចត្តាឡីស័ក និងពលករដែលទើបត្រឡប់មកពីបរទេស ដើម្បីឲ្យពួកគាត់មានឱកាសទទួលបាន វ៉ាក់សំាងសម្រាប់ជាកងការពារខ្លួន ក្នុងនោះដែរ លោកជំទាវ ក៏បានអំពាវនាវឲ្យបងប្អូនទាំងអស់នៅតែបន្តអនុវត្តវិធានការសុខាភិបាល បើទោះបីបានទទួលវ៉ាក់សាំងរួចហើយក្តី៕

(មន្ទីរព័ត៌មានខេត្តកែប)

0 comments:

Post a Comment