-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, November 17, 2025

រឿងបើកច្រកព្រំដែន, សម្តេចតេជោ ហ៊ុន សែន៖ តាំងពីថៃ បិទព្រំដែនជាឯកតោភាគី កម្ពុជាមិនដែលសុំបើក បើថៃបិទ១០០ឆ្នាំទៀត ក៏ខ្មែរមិនងាប់ដែរ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា តាំងពីប្រទេសថៃ បានបិទព្រំដែនដោយឯកតោភាគី រដ្ឋាភិបាលកម្ពុជា មិនដែលសុំបើកច្រកព្រំដែនម្តងណាឡើយ ហើយប្រសិនបើប្រទេសថៃ បិទព្រំដែន ១០០ឆ្នាំទៀត ក៏ខ្មែរមិនងាប់ដែរ។ សូមបញ្ជាក់ថាកម្ពុជា មិនទៅធ្វើថោកសុំអង្វរឱ្យថៃ បើកច្រកព្រំដែនជាដាច់ខាត ដូច្នេះ សូមបញ្ជូនសារនេះដល់មេដឹកនាំថៃ ទាំងស៉ីវិល និងកងទ័ពឱ្យបានដឹងច្បាស់ពីជំហររបស់កម្ពុជា។

ការបញ្ជាក់ជាថ្មីធ្ងន់ៗបែបនេះ រស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានសេចក្តីថ្លែងការណ៍ថ្មីៗពីមន្ត្រីថៃ រួមទាំងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលតែងតែលើកឡើងនៃការបើកច្រកព្រំដែនឡើងវិញ។ មន្ត្រីថៃមួយចំនួនថែមទាំងបានបំផ្លើសថា កម្ពុជាបានស្នើសុំបើកព្រំដែន។ ជាពិសេស រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានប្រកាសថា ក្នុងមួយជីវិតនេះមិនចរចាដាច់ខាតលើរឿងបើកព្រំដែន។

ការបញ្ជាក់បែនេះរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «តាំងពីថៃ បិទព្រំដែនមក កម្ពុជា មិនដែលសុំថៃ ទៅបើកនោះទេ ហើយបើសិនជាថៃ បិទ១០០ឆ្នាំទៀត ក៏ខ្មែរមិនងាប់ដែរ។ ដល់ចុងក្រោយនេះនាយករដ្ឋមន្ត្រីថៃ និយាយមិនតិចជាង២ដងទេ មិនបើកច្រក អ្នកនាំពាក្យកងទ័ពចេញ​មកនិយាយច្រើនដង»។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗថា សម្ដេចប្រឆាំងដាច់ខាតចំពោះសំណើគ្រប់ទម្រង់ទាំងអស់របស់រាជរដ្ឋាភិបាល ដែលស្នើបើកព្រំដែនជាមួយប្រទេសថៃ, ពីព្រោះគេអ្នកបិទយើងកុំទៅសុំគេបើក កុំទៅធ្វើថោកជាមួយភាគីថៃឱ្យសោះ។ ពីព្រោះរឿងបិទព្រំដែនជាឯកតោភាគី ដែលធ្វើឡើងដោយភាគីថៃ គឺប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានដឹងលឺគ្រប់ៗគ្នា។

ត្រង់ចំណុចនេះ ត្រូវសម្តេចតេជោ ហ៊ុន សែន បានគូសបាញ្ជាក់ថា៖ «គេអ្នកបិទ កូនសោនៅលើដៃថៃ ហេតុអីយើង ត្រូវទៅអង្វរសុំគេ សូមជូនសារទៅថ្នាក់ដឹកនាំថៃ មិនថាស៉ីវិល មិនថាកងទ័ពទេ។ កម្ពុជា មិនធ្វើថោកទៅសុំឱ្យថៃ បើកច្រកព្រំដែនទេ»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីប្រឆាំងដាច់ខាតចំពោះរាល់សំណើរណាមួយរបស់ភាគីកម្ពុជា ដែលស្នើដើម្បីបើកព្រំដែនគោកកម្ពុជា-ថៃឡើងវិញ ដោយសង្កក់ធ្ងន់ថា កូនសោនៅក្នុងដៃថៃ ព្រោះថៃជាអ្នក​បិទវាមុនគេ ដូច្នេះត្រូវទទួលខុសត្រូវចំពោះការបើកព្រំដែនឡើងវិញ។

ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា កម្ពុជាត្រូវពង្រឹងសមត្ថភាពនៃការផលិតទំនិញ សម្រាប់ផ្តត់ផ្គង់ ហើយត្រូវរកទីផ្សារផ្សេងផ្គត់ផ្គង់ជំនួសឱ្យទំនិញថៃ។

យ៉ាងណាមិញ សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជា កុំធ្វើជ្រុលហួសរហូតដល់អ្នកវិនិយោគថៃ ផលិតទំនិញនៅកម្ពុជា មិនព្រមទិញដែរ។ ជ្រុលក្នុងន័យនេះ បើសិនជាអ្នកវិនិយោគថៃ មកផលិតនៅកម្ពុជាចាត់ទុកជាទំនិញរបស់កម្ពុជា។ ជាក់ស្តែង មានក្រុមហ៊ុន CP ដែលបានផលិតទំនិញនៅកម្ពុជា ដូច្នេះ សូមកុំដើរជ្រុួលហួសឱ្យសោះ។

គួរឱ្យដឹងថា បើយោងតាមតួរលេខក្រៅផ្លូវការ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងថៃ មានជាង ១០ពាន់លានដុល្លារ ប៉ុន្តែ ទំហំពាណិជ្ជកម្មដែលកត់ត្រាដោយជើងលេខគយកម្ពុជាឆ្នាំ២០២៤ មានជាង ៦ពាន់លានដុល្លារ។ ក្នុងនោះកម្ពុជានាំចេញទៅថៃ ១,១០០លានដុល្លារ រីឯថៃនាំមកកម្ពុជា ៥,៤០០លានដុល្លារ ដូច្នេះ ប្រទេសថៃមានអធិរាជពាណិជ្ជកម្ម ជាង ៤ពាន់លានដុល្លារ។

សូមជម្រាបថា ថៃបានប្រកាសបិទព្រំដែនគោក ជាឯកតោភាគី ជាមួយកម្ពុជា ចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ក្រោយមករាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទច្រកព្រំដែនវិញជាការឆ្លើយតប៕

0 comments:

Post a Comment