-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, September 11, 2021

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ អរគុណកងទ័ពចិនដែលបានជួយគាំទ្រដល់វិស័យយោធា កម្ពុជា

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖ ឯកឧត្តមអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទប្រទេសកម្ពុជា បានអរគុណដល់រដ្ឋាភិបាលនិងកងទ័ពប្រជាជនចិន ដែលបាន ជួយដល់វិស័យយោធាកម្ពុជានាពេលកន្លងមក ដែលប្រការនេះ បានបង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរលើគ្រប់ វិស័យជាពិសេសវិស័យការពារជាតិ។ ក្នុងឱកាសទទួលជួប ឯកឧត្តម លី ជីងហ្វឹង អនុព័ន្ធយោធាអមស្ថានទូតចិនប្រចាំនៅកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិឱ្យចូលជួបសម្តែងការ គួរសមនិងជម្រាបលា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមិន្ទ បានវាយតម្លៃខ្ពស់ ចំពោះកងទ័ពប្រជាជនចិន ដែលបានជួយផ្គត់ផ្គង់មធ្យោបាយសម្ភារការពារអាកាស លម្ហសមុទ្រ ។ ឯកឧត្តមបន្តថា ចិនក៏បានជួយពង្រឹងសមត្ថភាកងកម្លាំងមួកខៀវកម្ពុជា ដែលទៅបំពេញបេសកកម្មការដោះមីននៅក្នុងក្របខណ្ឌអង្គការ សហប្រជាជាតិ ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ការកសាងសាលាហ្វឹកហ្វឺន ការបណ្ដុះបណ្ដាលធនធានមនុស្សទាំងក្នុង និង ក្រៅប្រទេស ពិសេស សមយុទ្ធរួមគ្នាកន្លងមក ធ្វើឱ្យមានការផ្លាស់ប្ដូរបទពិសោធន៍ និងបង្កើនបាននូវសមត្ថភាពកងទ័ពប្រទេសទាំងពីរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយផ្ដល់ វ៉ាក់សាំងការពារកូវីដ១៩ រួមទាំងថ្នាំពេទ្យ គ្រឿងសម្ភារបរិក្ខារច្រើនទៀត ដើម្បីប្រយុទ្ធទប់ទល់ការរីករាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។ ឯកឧត្តមបានគូសបញ្ជាក់ពីចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី រវាងកម្ពុជា-ចិន ដែលមានពីយូរលង់មកហើយ ហើយរហូតមកដល់ បច្ចុប្បន្ននេះ ប្រទេសទាំងពីរនៅតែមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា ជាពិសេសនៅគ្រប់គ្រាលំបាក ប្រទេសទាំងពីរតែងមានទំនាក់ទំនង ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក។ ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានជូនពរដល់ឯកឧត្តម លី ជីងហ្វឹង សូមឲ្យទទួលបានជោគជ័យថ្មីៗថែមទៀត នៅក្នុង ភារកិច្ចថ្មី ហើយមានជំនឿជាក់ថា ចិននៅតែបន្តជួយដល់កម្ពុជា ក្នុងនាមជាមិត្តដែកថែប ជាមួយនឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ។ ឯកឧត្តម លី ជីងហ្វឹង បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អរវាងប្រទេសកម្ពុជានិងចិន ហើយឯកឧត្តមបានសម្ដែងនូវការអរគុណ ចំពោះ ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទកម្ពុជាដែលក្នុងរយៈពេលជិត ២ ឆ្នាំមកនេះ បានផ្ដល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អ ធ្វើឲ្យការ បំពេញបេសកកម្មការទូតរបស់លោកទទួលបានជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ៕


0 comments:

Post a Comment