-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, July 13, 2021

ឯកឧត្តម គួច ចំរើន អញ្ជើញពិនិត្យសកម្មភាពបង្រៀន និងការរៀនតាមប្រព័ន្ធអេឡិចត្រូនិកនៅសាលាវិទ្យាល័យហ៊ុន សែន ព្រៃនប់

ចំនួនអ្នកទស្សនា: Views

  ព្រះសីហនុ: ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ

២០២១ នាព្រឹកថ្ងៃអង្គារ ៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញ ចុះពិនិត្យសកម្មភាពការបង្រៀន និងការរៀនតាមប្រព័ន្ធ Online (Google Forms) និងការធ្វើ តេស្តបែបថ្មីនៅសាលាវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោក ម៉ែន សាលីន នាយករងវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ បានរាយការណ៍ថា ក្នុង ឆ្នាំសិក្សា២០២០-២០២១ សាលាមានថ្នាក់មធ្យមសិក្សាបឋមភូមិ ១០ថ្នាក់ មានសិស្សសរុប ៤៤២នាក់ ស្រី២០៨នាក់ និងថ្នាក់មធ្យមសិក្សាទុតិយភូមិ មាន១៤ថ្នាក់ សិស្សសរុប ៦៥៧នាក់ ស្រី ៣៧៤នាក់ មានលោកគ្រូ អ្នកគ្រូ សរុប ៥៩នាក់ ស្រី ១៩នាក់។ ដោយឡែក ការបង្រៀន និងការរៀនតាមប្រព័ន្ធអេឡិចត្រូនិក Online (Google Forms) សម្រាប់សិស្ស ថ្នាក់បឋមសិក្សាបឋមភូមិមាន ១០ថ្នាក់ មានសិស្សសរុប ៤៤២នាក់ ស្រី ២០៨នាក់ សិស្សគ្មានស្មាតហ្វូនប្រើប្រាស់ចំនួន១៦៥នាក់ ស្មើ ៣៧.៣៣ភាគរយ។

សិស្ស មធ្យមសិក្សាទុតិយភូមិ មាន១៤ថ្នាក់ មានសិស្សសរុប ៦៥៧នាក់ ស្រី ៣៧៤នាក់ សិស្សគ្មាន ស្មាតហ្វូនប្រើប្រាស់ ២៤នាក់ ស្មើ ៣.៦៩ភាគរយ ចំណែកសិស្សថ្នាក់ទី១២ មានស្មាតហ្វូន គ្រប់គ្នា។ ក្រៅពីការរៀន តាមប្រព័ន្ធ Online សាលាក៏បានរៀប ចំថតចម្លងមេរៀនសង្ខេប កិច្ចការរៀនពីចម្ងាយ និងចែកសន្លឹកកិច្ចការប្រឡងតេស្តជូនសិស្សតាមរយៈលោកមេភូមិ ដើម្បីចែកជូនដល់សិស្ស និងការប្រមូលកិច្ចការមកសាលាវិញ ចំពោះសិស្សមានផ្ទះនៅ ជិតអាចមកយកនៅសាលា។ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុបានឱ្យ ដឹងថា មន្ទីរបានធ្វើការបណ្តុះបណ្តាលបច្ចេកទេស IT ដល់លោកគ្រូ អ្នកគ្រូនៅតាមសាលា បណ្តាញទាំង១០២ នៅក្នុងខេត្តព្រះសីហនុ ដើម្បីបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក និងការ ឆ្លើយតបទៅនឹងការបង្រៀន និងការរៀនពីចម្ងាយតាមបរិបទនៃកូវីដ-១៩ ដល់លោកគ្រូ អ្នក គ្រូសិស្សានុសិស្សទាំង ៣កម្រិតសិក្សា និងជំរុញការប្រឡងតេស្តនាពេលខាងមុខ តាម Google Forms។ ដោយឡែកការបង្រៀនតាម បែបប្រពៃណីការចែកកិច្ចការ ដល់សិស្សដែល រស់នៅតំបន់ដែលគ្មានសេវា Intenet និងសិស្សគ្មានស្មាតហ្វូន ប្រើប្រាស់ផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឯកភាពចុះពិនិត្យសកម្ម ភាពនៃការ បង្រៀន និងការរៀនរបស់លោកគ្រូ អ្នកគ្រូ និងការរៀនរបស់សិស្សនៅតាមសាលាវិទ្យាល័យ ហ៊ុន សែន ស្ទឹងហាវ, វិទ្យា ល័យ ហ៊ុន សែន វាល រេញ, និងវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ជា សាលាបណ្តាញមេក្នុងការជួយបណ្តុះបណ្តាល I.T ដល់លោកគ្រូ អ្នកគ្រូ សម្រាប់ការ បង្រៀន និងរៀនតាមសាលាទាំង ១០២ ក្នុងខេត្តព្រះសីហនុ សម្រាប់ការសិក្សាតាមប្រព័ន្ធអេឡិច ត្រូនិក Online ពីចម្ងាយ និងការបង្រៀនតាមបែបប្រពៃណីចែកសន្លឹកកិច្ចការប្រកប ដោយ ស្មារតីទទួលខុសត្រូវ និងសន្ទះ ក្នុងការបង្រៀន។ ទោះបីសាលាផ្សេងទៀតមិនទាន់ មាន លទ្ធភាព និងទើបតែចាប់ផ្តើមដំណើរការបង្រៀន និងរៀនក៏ដោយ។ ឯកឧត្តមអភិបាលខេត្តព្រះសីហនុបាន កោតសរសើរលោកស្រីប្រធានមន្ទីរអប់រំ និង ថ្នាក់ដឹកនាំទាំងអស់ ពិសេសសាលាមេបណ្តាញទាំង៣ ដែលបានជួយបណ្តុះបណ្តាលចែក រំលែកបទពិសោធន៍នៃការបង្រៀនដល់សាលាទាំង ១០២ក្នុងខេត្តព្រះសីហនុ។

ទន្ទឹមនោះ ឯកឧត្ដមអភិបាលខេត្តមានមោទនភាពដោយឃើញចំនួនសិស្សចូលរៀន តាមប្រព័ន្ធអនឡាញនៅសាលាវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ មានពី៣០ ទៅ៥០នាក់ បញ្ជាក់ថា សិស្សមានការយល់ដឹងនឹងចូលរៀនតាមប្រពន្ធអន ឡាញកាន់តែច្រើន ដូច្នេះ លោកគ្រូ អ្នកគ្រូ ត្រូវបន្តជំរុញលើកទឹកចិត្តសិស្សឱ្យចូលរៀនកាន់តែច្រើនបន្ថែមទៀតដោយ ត្រូវសហការជាមួយអាជ្ញាធរភូមិ ឃុំ ស្រុក ក្នុងការលើកកម្ពស់ចំណេះដឹងតាមប្រព័ន្ធ អនឡាញ ស្របតាមបរិបទនៃការរាតត្បាតនៃជំងឺកូវីដ-១៩។

ដោយឡែកចំពោះការរៀនតាម បែបប្រពៃណីត្រូវធ្វើ ការកែលម្អ ដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដផងដែរ។ ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន ក៏បានលើកទឹកចិតចំពោះលោកគ្រូ អ្នកគ្រូ បន្តអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្ស មាតាបីតាសិស្សឱ្យជួយជំរុញកូន ចៅរៀនតាមប្រព័ន្ធ Online និងការត្រៀមប្រឡងតេស្តតាមបែបថ្មី តាម Google Forms ឱ្យទទួលបានលទ្ធផលល្អ គ្រប់សាលាទាំងអស់ក្នុងខេត្តព្រះសីហនុ។ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាជូនលោកគ្រូ អ្នកគ្រូវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ចំនួន៥៩នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀល ជូនសាលាវិទ្យាល័យហ៊ុន សែន ព្រៃនប់ ២លាន រៀល និងលោកគ្រូ IT ០៤នាក់ ក្នុងម្នាក់ ១លានរៀល៕




0 comments:

Post a Comment