-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, July 13, 2021

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញចុះពិនិត្យមើលទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង

ចំនួនអ្នកទស្សនា: Views


 កំពង់ឆ្នាំង: ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១–ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២១ នេះបានថ្លែងឱ្យដឹងថា គិតមកដល់ថ្ងៃនេះខេត្តកំពង់ឆ្នាំងបានទទួលវ៉ាក់សាំងកូវីដ១៩ ពីប្រមុខរាជរដ្ឋា ភិបាល និងក្រសួងសុខាភិបាលបានចំនួន ៣៧ ម៉ឺនដូស ហើយ និងក្នុងថ្ងៃទី១៣នេះ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ជូនប្រជាពលរដ្ឋនៅគ្រប់ស្រុកក្នុងទូទាំងខេត្តចំនួន ២៤ គោលដៅ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងបែបនេះ ក្នុងពេលដឹកនាំក្រុមការងារចុះត្រួតពិនិត្យមើលការចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងជូនប្រជាពលរដ្ឋនៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ស្ថិតនៅក្នុងទីតាំងវត្តអារញ្ញិការាម ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏បានសំណូមពរ ដល់ក្រុមគ្រូពេទ្យ និង អាជ្ញាធរ ដែលស្ថិតនៅក្នុងទីតាំងកំពុងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋសូមយកចិត្តទុកដាក់ថែរក្សាសណ្តាប់ធ្នាប់របៀបរៀបរយ និង រក្សាគម្លាតរបស់ប្រជាពលរដ្ឋដែលនាំគ្នាមកចាក់វ៉ាក់សាំងនៅគ្រប់ពីទីតាំងទាំងអស់ ។ ដោយត្រូវណែនាំឱ្យពួកគាត់ពាក់ម៉ាស លាងដៃ និងអាកុលមិនត្រូវប្រជ្រៀតគ្នា ដណ្តើមគ្នាដើម្បីចាក់វ៉ាក់សាំងនោះឡើយ។ ព្រោះថា ការប្រជ្រៀតគ្នា ឬដណ្ដើមគ្នានេះ វាអាចមានហានិភ័យឆ្លងរាលដាលជំងឺកូវីដ១៩នេះមកដល់ខ្លួននិងក្រុមគ្រួសារខ្លួនទៅវិញទេ។ ចំពោះការចាក់វ៉ាក់សាំងនេះគឺអាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាល មានផែន ការចាក់ជូនប្រជាពលរដ្ឋគ្រប់ៗគ្នា និងទាំងអស់នៅគ្រប់មូលដ្ឋាន ។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនិងមន្ត្រីរាជការយើងសូមរួសរាន់មកយកសំណាកឱ្យបានទាន់ ពេលវេលាករណីសង្ស័យថា ខ្លួនបានឆ្លងជំងឺកូវីដ១៩ ព្រោះការយកសំណាកនេះមិនឈឺនោះទេ។ ហើយវាអាចដឹងជាមុន និងក៏អាចទប់ស្កាត់បាន ការរាលដាលឆ្លងជំងឺកូវីដ១៩ ចូលក្នុងក្រុមគ្រួសារខ្លួនផងដែរ ។

ដោយឡែកនៅកន្លែងបិទខ្ទប់ផ្សារឆ្នាំង និងផ្សារលើសូមបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងលំនៅដ្ឋានសូមគោរពឱ្យបាននូវវិធានការរបស់ក្រុមគ្រូពេទ្យ និងក្រសួង សុខាភិបាលឱ្យបានម៉ឺងម៉ាត់ ដោយមិនត្រូវចេញដើររហេតរហូតពីតំបន់បិទខ្ទប់នោះឡើយ ។ ចំណែកអាជ្ញាធរនិងសមត្ថកិច្ចនៅតំបន់បិទខ្ទប់ ក៏ត្រូវតែពង្រឹងការយាមកាមនៅតំបន់បិទខ្ទប់ឱ្យបានម៉ឺងម៉ាត់ផងដែរដើម្បីរួមគ្នាកាត់ផ្ដាច់ជំងឺកូវីដ១៩ នៅក្នុងសហគមន៍៕ ដោយ ៖ គង់ សិរីរ័ត្ន, ប្រភព ៖ កំពង់ឆ្នាំង


0 comments:

Post a Comment