-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, May 4, 2021

លោក សំ ចាន់ថន អភិបាល និងជាប្រធានគណបញ្ជាការឯកភាពស្រុកកំពង់លែង បានដឹកនាំកិច្ចប្រជុំតាមរយ:កម្មវិធី ZOOM នៅរដ្ឋបាលស្រុក

ចំនួនអ្នកទស្សនា: Views

 



ខេត្តកំពង់ឆ្នាំង : កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ លោក សំ ចាន់ថន អភិបាលនៃគណៈ អភិបាលនិងជាប្រធានគណៈបញ្ជាការឯកភាពស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែមេសា និងទិសដៅដែលត្រូវអនុវត្តបន្តតាមរយ:កម្មវិធី Zoom នៅសាល ប្រជុំរដ្ឋបាលស្រុក ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរង កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធមួយចំនួន ។ លោកវរសេនីយ៍ទោ ហាន សុផុន បានអានរបាយការណ៍បូកសរុបសភាពការណ៍និងលទ្ធផលនៃកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ ២០២១ និងទិសដៅរួមដែលការអនុវត្តបន្តនូវគោលការណ៍សំខាន់ៗដែលរដ្ឋបាលខេត្ត ស្រុកបានដាក់ចុះ ពិសេសគោលនយោបាយភូមិ ឃុំ មាន សុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងគោលបំណង និងសំណូមពរបន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ជំងឺរាតត្បាតនៅគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឲ្យមានការដោះស្រាយវិវាទ នៅមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្បសេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន និងឈានទៅបង្កើន ល្បឿន នៃការកាត់បន្ថយភាពក្រីក្រ ។ លោក សំ ចាន់ថន អភិបាលស្រុកក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់អាជ្ញាធរគ្រប់ថ្នាក់ កងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ សហការអនុវត្តនូវវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវិដ-១៩ ជាងនេះទៅទៀតគឺត្រូវបន្តចុះស្រាវជ្រាវពលករដែលបានវិលត្រឡប់ មកពីតំបន់រាំងខ្ទប់នៅរាជធានីភ្នំពេញជាដើម ៕

វិទ្យុជាតិកម្ពុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង:


0 comments:

Post a Comment