-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, May 24, 2021

រដ្ឋបាលខេត្តបាត់ដំបង ទទួស្បៀងពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត

ចំនួនអ្នកទស្សនា: Views

 


 បាត់ដំបង :ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នៅព្រឹកថ្ងៃ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលសម្ភារ និងស្បៀងអាហារមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តបាត់ដំបង និងលោកជំទាវ និងឯកឧត្តម ស រដ្ឋា ប្រធានសភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ដែលបានប្រគល់ជូន រដ្ឋបាលខេត្តបាត់ដំបង ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយសារវិបត្តជំងឺកូវីដ-១៩ ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង តំណាងឱ្យរដ្ឋបាលខេត្តទាំងមូល បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តបាត់ដំបង ព្រៃវែង និងបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំង ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ដែលបានឧបត្ថម្ភជាសម្ភារ និងគ្រឿងឧបភោគបរិភោគ សម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ នៅតាមស្រុក ក្រុងទាំង១៤ ក្នុងខេត្តបាត់ដំបង ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ នេះសបញ្ជាក់ពីទឹកចិត្តស្រឡាញ់ និងជួយយកអាសារគ្នាទៅវិញទៅមក ក្នុងនាមជាប្រជាជនរួមជាតិជាមួយគ្នា ដែលមិនអាចខ្វះគ្នាបានឡើយ ហើយនេះគឺជាទឹកចិត្តសប្បុរស ក្នុងកិច្ចការងារសង្គម ចំពោះមុខដែលប្រជាពលរដ្ឋក្រីក្រកំពុងរងផលប៉ះពាល់បញ្ហាជីវភាព និងការប្រកបមុខរបរ កំឡុងពេលប្រទេសជាតិតែជួបវិបត្តិជំងឺកូវីដ-១៩។

អំណោយដែលសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបងនៅពេលនេះរួមមាន៖ អង្ករ ៥តោន ត្រីខកំប៉ុង៥០កេស ស្មើ ៥០០យួរ មី២០០កេស ទឹកស៊ីអ៊ីវ និងទឹកត្រី ៣៥០យួរ អាល់កុល ៥កាន និងទឹកបរិសុទ្ធ ៥០កេស ៕


(ប្រភពៈ រដ្ឋបាលខេត្តកណ្ដាល )

0 comments:

Post a Comment