-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, May 24, 2021

រដ្ឋបាលខេត្តព្រៃវែង បង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២០នាក់បន្ថែមទៀត

ចំនួនអ្នកទស្សនា: Views


(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន២០នាក់បន្ថែមទៀត ដែលទើបរកឃើញឆ្លងថ្មី តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។

អ្នកឆ្លងកូវីដ១៩ ថ្មីទាំង២០នាក់ មាននៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៨ របស់ខេត្ត មានដូចជា៖ ស្រុកពាមរក៍ ចំនួន៨នាក់, ស្រុកបាភ្នំ ចំនួន១នាក់, ស្រុកព្រះស្តេច ចំនួន២នាក់, ស្រុកពារាំង ចំនួន២នាក់, ស្រុកស្វាយអន្ទរ ចំនួន២នាក់, ស្រុកកញ្ជៀច ចំនួន១នាក់, ស្រុកស៉ីធរកណ្តាល ចំនួន៣នាក់ និងក្រុងព្រៃវែងចំនួន១នាក់។

បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង២០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនិមួយៗ។ ចំពោះប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ១៩ ទាំង២០នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។

ជាមួយគ្នានេះ រដ្ឋបាលខេត្តអំពាវនាវ ដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ១៩ទាំង២០នាក់ សូមដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)៕


0 comments:

Post a Comment