-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, April 22, 2021

ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ក្រសួងបានដឹកជញ្ជូនស្បៀង ចេញទៅដល់តំបន់ក្រហមហើយ នឹងរៀបចំស្តង់សម្រាប់លក់ ជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ក្រហម បានជ្រាបថា នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១នេះ ក្រសួងពាណិជ្ជកម្ម បានដឹកជញ្ជូនស្បៀង ចេញទៅដល់តំបន់ក្រហមហើយ នឹងរៀបចំស្តង់សម្រាប់លក់ជូនបងប្អូនប្រជាពលរដ្ឋនៅនោះ ហើយបរិមាណទំនិញលើឡាន មានគ្រប់គ្រាន់សំរាប៎ការផ្គត់ផ្គង់លក់ ដែលមានទំនិញមានអង្ករ, ទឹកត្រី ទឹកស៊ីអីវ ត្រីខកំប៉ុង និងមី។

ជាមួយគ្នានោះប្រជាជនអាចទាក់ទងតាមអាជ្ញាធរមូលដ្ឋាន ពិសេសក្រុមល្បាត ប្រជាកាពារ​ ដែលនៅជិតៗផ្ទះ ដើម្បីសុំអោយជួយសំរបសំរួលការទិញ និងជញ្ជូនដាក់អោយដល់ផ្ទះ។

ចំពោះទីតាំងលក់ក្នុងតំបន់ក្រហមទាំងប្រាំមួយកន្លែងមាន៖ ១.នៅជាប់តេលាម៉ាត និងចូលតាមច្រកស្ថានីយប្រេងPTT ផ្លូវស្ទឹងមានជ័យ ចន្លោះផ្សារស្ទឹងមានជ័យចាស់ និងផ្សារស្ទឹងមានជយ័ថ្មី, ២. ច្រមុះជ្រូកស្ទឹងមានជ័យ ទល់មុខប៉េអឹម, ៣. ផ្សារត្រពាំងថ្លឹង, ៤. ផ្សារឯករាជ្យ, ៥. ទល់មុខក្រុមហ៊ុនហុងដា និង៦. នៅផ្ទះឡ លើផ្លូវវ៉េងស្រេង។

ទន្ទឹមនេះ មន្រ្តីក.ប.ប ក៏បន្តចុះពិនិត្យតាមដានទប់ស្កាត់ ការតម្លើងថ្លៃនិងសភាពការណ៍ផ្គត់ផ្គង់ផងដែរ។

សូមទំនាក់ទំនងលេខទូរស័ព្ទ៖

១. 010248701 ចំណាប់

២. 017251724 សុខ នាង

៣. 078450550 ភា រុណ

៤. 093 937877 ណែត ម៉ូនីកា

៥. 077 74 41 11 កៅ ស៊ីថា

៦. 012 93 40 88 សែស សុធី

ដោយ៖ កន ចំណាន, ប្រភព៖ ទទក

0 comments:

Post a Comment