(ភ្នំពេញ)៖ក្នុងសារសំឡេងកាលពីយប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានចេញបទបញ្ជាដាច់ណាត់ឲ្យរៀបចំអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ជាកន្លែងព្យាបាលកូវីដ-១៩ ដោយផ្ទេរពីមណ្ឌលព្រែកព្នៅមកទាំងអស់ ។
គួរបញ្ជាក់ផងដែរថាក្នុងសារសំឡេងដាច់ណាត់នេះ សម្តេចតេជោហ៊ុន សែន មានការបារម្ភចំពោះសុខទុក្ខប្រជាពលរដ្ឋយ៉ាងខ្លាំងហើយសម្តែងការស្លុតចិត្ត ដោយទទួលដំណឹងថា មណ្ឌលព្រែកព្នៅមិនមែនជាកន្លែងព្យាបាលទេ គឺជាកន្លែងដែលអ្នកមិនឈឺ យកទៅកន្លែងហ្នឹងគឺឈឺតែម្តង។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា សម្តេចទទួលយកអត់បានទេ។
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBLzd6QVE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--c375c1f510491970a31dedb4192d37ca837fbd75/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/AC61632C-F68A-4B16-824E-6496A3F.jpeg)
ជាមួយគ្នានោះ សម្តេចតេជោ បានបញ្ជាឲ្យដឹកអ្នកជំងឺពីព្រែកព្នៅ ទៅកាន់អតីតសណ្ឋាគារ អាំងទែកុងទីណង់តាល់ ឲ្យខាងតែបាន។
សូមបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៩៨៧ករណី ក្នុងនោះអ្នកជំងឺ៥១០នាក់ បានជាសះស្បើយ។
ជាមួយគ្នានោះ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីកើនដល់ ៤៧៧នាក់ ក្នុងនោះ មានប្រុស២៤០នាក់ និងស្រី២៣៧នាក់ និងមានអ្នកជាសះស្បើយ២៤នឆក់ផងដែរ៕
0 comments:
Post a Comment