-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, March 1, 2021

ព្រឹកស្អែកសម្តេច ទៀ បាញ់ នឹងចុះត្រួតពិនិត្យយុទ្ធនាការចាក់វាក់សាំងការពារជំងឺកូវីដ១៩ ដល់ថ្នាក់ដឹកនាំកីឡា និងក្រុមកីឡាករ-កីឡាការិនី ត្រៀមចេញទៅក្រៅប្រទេស ១,៥០០នាក់ នៅមន្ទីរពេទ្យព្រះកេតុមាលា

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ស្អែកនេះ នឹងអញ្ជើញដឹកនាំចុះត្រួតពិនិត្យយុទ្ធនាការ ចាក់វាក់សាំងការពារជំងឺកូវីដ-១៩ ស៉ីណូហ្វាម (Sinopharm) របស់ចិន ជូនថ្នាក់ដឹកនាំ មន្ត្រីកីឡា គ្រូបង្វឹក កីឡាករ និងកីឡាការិនីជម្រើសជាតិ ត្រៀមចូលរួមប្រកួត និងទៅហ្វឺកហាត់នៅក្រៅប្រទេស ឆ្នាំ២០២១ ចំនួន១,៥០០នាក់ នៅមន្ទីរពេទ្យព្រះកេតុមាលា។

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់ចិន ចំនួន៦០ម៉ឺនដូស ជាប្រភេទវ៉ាក់សាំង Sinopharm បានបញ្ជូនមកដល់ប្រទេសកម្ពុជានារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។

គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញ ក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៉ីណូហ្វាម (Sinopharm) របស់ចិន លើកទី១ ជូនកងកម្លាំងកើនដល់ចំនួនសរុប ៥១,៩០៩នាក់ ក្នុងនោះមាននារី ៤,៨៨៧នាក់ ខណៈចាក់លើកទី២ បានចំនួន៩៥១នាក់។

ក្រសួងការពារជាតិ បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៉ីណូហ្វាមរបស់ចិន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងមន្ទីរពេទ្យកេតុមាលា និងបានចាក់នៅតាមអង្គភាពសំខាន់ៗរបស់ខ្លួនមួយចំនួនទៀត។ មេទ័ពកំពូលរបស់ជាតិ នាយទាហាន នាយទាហានរង និងពលទាន ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំងនេះជាបន្តបន្ទាប់៕


0 comments:

Post a Comment