-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, March 1, 2021

ពេលនេះអាមេរិកមានវ៉ាក់សាំង៣នៅក្នុងដៃ, ចង់ចាក់មួយណាក៏បាន ដោយមិនត្រូវពន្យារពេលទៀតទេ, នេះបើតាមលោក Anthony Fauci

ចំនួនអ្នកទស្សនា: Views



 (វ៉ាស៊ីនតោន)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក លោក អាន់ថូនី ហ្វាវស៊ី (Anthony Fauci) បានជំរុញឱ្យប្រជាជនអាមេរិកទាំងអស់ យល់ព្រមចាក់វ៉ាក់សាំងណាមួយក៏បាន ក្នុងចំណោមវ៉ាក់សាំងទាំង ៣ ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក ដោយមិនត្រូវពន្យារពេល ឬក៏រង់ចាំតែវ៉ាក់សាំងដែលខ្លួនត្រូវការនោះទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១។

ការកត់សម្គាល់ខាងលើរបស់លោក Fauci ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC កាលពីថ្ងៃអាទិត្យ (ពេលវេលានៅវ៉ាស៊ីនតោន) និងបន្ទាប់ពីវ៉ាក់សាំងចាក់តែមួយដូសរបស់ក្រុមហ៊ុន ចនសុន អ៊ែន ចនសុន (J&J) ត្រូវបានរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) អនុម័តឱ្យប្រើប្រាស់ក្នុងករណីបន្ទាន់ ដែលធ្វើឱ្យវាក្លាយជាវ៉ាក់សាំងទី ៣ ដែលទទួលបានការអនុញ្ញាតនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីវ៉ាក់សាំងក្រុមហ៊ុន Pfizer-BioNTech និងក្រុមហ៊ុន Moderna។

វ៉ាក់សាំងរបស់ក្រុមហ៊ុន J&J គឺជាប្រភេទវ៉ាក់សាំងចាក់តែមួយដូសប៉ុណ្ណោះ ហើយវាមានប្រសិទ្ធភាពបង្ការ COVID-19 កម្រិតធ្ងន់ធ្ងរក្នុងនោះរួមមានទាំង COVID-19 បំប្លែងខ្លួនថ្មីផងដែរ។ នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ FDA ក៏បានបញ្ជាក់ដែរថា វ៉ាក់សាំងក្រុមហ៊ុនអាមេរិកមួយនេះ នឹងត្រូវបានប្រើប្រាស់ក្នុងករណីបន្ទាន់ សម្រាប់មនុស្សមានអាយុ ១៨ឆ្នាំ និងមនុស្សចាស់។

ក្នុងការធ្វើតេស្ដនៅសហរដ្ឋអាមេរិក វ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson មានប្រសិទ្ធភាពបង្ការ COVID-19 កម្រិតធ្ងន់ធ្ងរបាន ៨៥.៩ភាគរយ, នៅអាហ្វិ្រកខាងត្បូង ៨១.៧ភាគរយ និង ៨៧.៦ភាគរយ នៅប្រទេសប្រេស៊ីល។ ទោះជាយ៉ាងណា វាមានប្រសិទ្ធភាពតែ ៦៦.១ភាគរយប៉ុណ្ណោះ ក្នុងការបង្ការ COVID-19 កម្រិតមធ្យម។

គួរបញ្ជាក់ថា ក្រោយទទួលបានការអនុញ្ញាតឱ្យវ៉ាក់សាំងក្រុមហ៊ុន J&J នឹងត្រូវចែកចាយទៅកាន់រដ្ឋនានាទៅទូទាំងសហរដ្ឋអាមេរិក នៅយប់ថ្ងៃអាទិត្យ ឬថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ហើយតាមរយៈអនុសាសន៍របស់ FDA អាជ្ញាធរសុខាភិបាលក្នុងតំបន់ និងរដ្ឋ មានផែនការចាក់វ៉ាក់សាំងក្រុមហ៊ុន J&J ចំនួន ៤លានដូស នៅក្នុងដំណាក់កាលដំបូង៕

0 comments:

Post a Comment