-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, February 15, 2021

ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និងគណៈកម្មការទី១ ព្រឹទ្ធសភា សហការគ្នាការពារសិទ្ធិ និងប្រយោជន៍ជូនពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃ

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និងគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០១ បានចុះអនុស្សរណៈ នៃការយោគយោល់គ្នា ដើម្បីអនុវត្តច្បាប់ ការពារសិទ្ធិ និងផលប្រយោជន៍ជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃ។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរ បានធ្វើឡើងក្រោមអធិបតីភាព លោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ នៃព្រឹទ្ធសភា។ ក្រុមមេធាវីសម្តេចតេជោសែន ដឹកនាំដោយលោកមេធាវី គី តិច ហើយគណៈកម្មការទី១ នៃព្រឹទ្ធសភា ដឹកនាំដោយ លោក យ៉ង់ សែម។

ស្ថិតក្នុងឱកាសនោះ លោក យ៉ង់ សែម បានថ្លែងដោយវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីគាំទ្រ លើកស្ទួយ និងការពារសិទ្ធិជនគ្រប់រូប ជាពិសេសស្ត្រីងាយរងគ្រោះ ឲ្យមានសិទ្ធិសេរីភាពស្មើគ្នាចំពោះមុខច្បាប់ និងមានសេចក្តីថ្លៃថ្នូរ យុត្តិធម៌ ដើម្បីអាចរស់នៅដោយ និងសន្តិភាពក្នុងសង្គមជាតិ ក្នុងតំបន់ និងក្នុងសកលលោក។

លោកបញ្ជាក់បន្តយ៉ាងដូច្នេះថា «ផ្អែកតាមអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីយើងទាំងពីរ និងធ្វើជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងគូភាគី ក្រុមប្រឹក្សាឃុំសង្កាត់ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ផ្តល់ព័ត៌មានពាក់ព័ន្ធឲ្យគ្នាទៅវិញទៅមក ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង អំពីសិទ្ធិបុគ្គល ដែលត្រូវការពារដោយច្បាប់ និងពិគ្រោះយោបល់ ការពារសិទ្ធិតាមផ្លូវច្បាប់ និងផ្តល់មេធាវីការពាររឿងក្តី នៅសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»

ជាមួយគ្នានេះដែរ លោកមេធាវី គី តិច បានថ្លែងរំលឹកថា ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយគោរពតាមគតិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី។ គោលដៅនៃការបង្កើតក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដើម្បីជួយការពារស្ត្រីទន់ខ្សោយ ងាយរងគ្រោះ និងពុំមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់។

លោកបានសម្តែងក្តីសោមនស្សរីករាយ ដែលក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន សហការជាមួយគណៈកម្មការទី១ នៃព្រឹទ្ធសភា ដើម្បីអនុវត្តច្បាប់ ការពារសិទ្ធិ និងផលប្រយោជន៍ជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃ។

លោកបញ្ជាក់បន្ថែមថា «បច្ចុប្បន្ន ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន មានចំនួនសរុប ១៧៣រូប និងមានវត្តមាន នៅគ្រប់បណ្តារាជធានីខេត្ត នៃព្រះរាជាណាចក្រកម្ពុជា»


0 comments:

Post a Comment