(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានប្រកាសទទួលបានចៅទី២២ ។
យោងតាមផេកហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះខ្លឹមសារថា ៖ ថ្ងៃទី៣មករា២០២១នេះ សម្តេចនិងភរិយាទទួលបានចៅ ស្រីម្នាក់ទៀតដែលជាចៅទី២២និងអាច ជាចៅចុងក្រោយប្រសិនបេីពុំមានកូនណា មួយចង់បានកូនបន្ថែមទៀតនោះទេ។
សម្តេចតេជោ បានរំលឹកថា កាលពីខែមករាឆ្នាំ២០០០ សម្តេចនិងភរិយាទទួល បានចៅស្រីលើកដំបូង។ ពេលនេះខែមករាឆ្នាំ២០២១បានទទួលចៅស្រីទី២២ដែលនេះបញ្ជាក់ថាមួយឆ្នាំយើងខ្ញុំទទួលបានចៅម្នាក់។ មកដល់ពេលនេះ សម្តេចមានចៅប្រុស១២នាក់ និងចៅស្រី១០នាក់។ ក្រុមកីឡាបាល់ទាត់បុរស ក្រុមកីឡាបាល់ ទះបុរស បាល់ទះនារី ក្រុមកីឡាបាល់បោះបុរស បាល់បោះនារី និងកីឡាផ្សេងទៀតដែលប្រើមនុស្សតិចជាង១២នាក់បង្កើតបានយ៉ាងងាយ។
ទន្ទឹមនឹងនេះសម្តេច បានបន្ថែមថា នឹងខិតខំ បង្កើតវង់តន្រ្តីសម័យរបស់ចៅៗសម្តេចមួយវង់ ទៀតព្រោះពេលនេះចៅប្រុសចៅស្រី ចេះលេងភ្លេងនិងច្រៀងបានខ្លះហើយ។ សម័យកូវីដ១៩ សម្តេចទទួលបានចៅស្រី២នាក់ ហើយជីតាមិនបានទៅបីចៅចេញពីបន្ទប់ សម្រាលដូចចៅមុនៗ ទេព្រោះជាវិធានការណ៍ប្រឆាំងកូវីដ១៩៕
0 comments:
Post a Comment