-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, January 6, 2021

ហុងកុង៖ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យច្រើនជាង៥០នាក់ ត្រូវបានចាប់ខ្លួន ក្រោមច្បាប់សន្តិសុខជាតិថ្មី

ចំនួនអ្នកទស្សនា: Views



(ហុងកុង)៖
 សកម្មជនប្រជាធិបតេយ្យហុងកុងច្រើនជាង៥០នាក់ ត្រូវបានចាប់ខ្លួន នៅថ្ងៃពុធនេះ ពីបទរំលោភបំពានច្បាប់សន្តិសុខជាតិថ្មី។ នេះបើយោងតាមការចេញ ផ្សាយដោយសារពត៌មាន CNA នៅថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១។

យោងតាមគេហទំព័រហ្វេសប៊ុករបស់គណបក្សប្រជាធិបតេយ្យ និងប្រព័ន្ធផ្សព្វផ្សាយសាធារណៈហុងកុង RTHK ការចាប់ខ្លួនខាងលើនេះ រួមមានសកម្មជនប្រជាធិបតេយ្យ លេចធ្លោ និងអតីតសមាជិកសភា គឺលោក James To, លោក Lam Cheuk Ting, និងលោក Lester Shum ផងដែរ។

ប៉ូលិសហុងកុង បានចាប់ខ្លួនសកម្មជនទាំងនោះ ជុំវិញការចូលរួមក្នុងការបោះឆ្នោត ដែលរៀបចំឡើងដោយឯករាជ្យកាលពីខែកក្កដា ឆ្នាំ២០២០ ដើម្បីជ្រើសរើសបេក្ខជន សម្រាប់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានីតិបញ្ញត្ដិ ដែលរដ្ឋាភិបាលទីក្រុងហុងកុង និងទីក្រុងប៉េកាំងបានព្រមាននៅពេលនោះថាវានឹងអាចរំលោភលើច្បាប់ សន្តិសុខជាតិថ្មី។

គួរបញ្ជាក់ថា ច្បាប់សន្តិសុខជាតិថ្មី ត្រូវបានដាក់លើទីក្រុងហុងកុង ដោយទីក្រុងប៉េកាំង កាលពីខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ ដើម្បីទប់ស្កាត់សកម្មភាពផ្ដាច់ទឹកដី, បង្កចលាចល, ភេរវកម្ម និងការគប់គិតជាមួយបរទេស ដើម្បីបំផ្លាញសន្តិសុខជាតិ ហើយអ្នកដែលល្មើសនឹងច្បាប់នេះធ្ងន់ធ្ងរអាចនឹងជាប់ពន្ធនាគារអស់មួយជីវិត៕

0 comments:

Post a Comment