-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, January 6, 2021

លែងកូនត្រី២ម៉ឺនក្បាលចូលបឹងធម្មជាតិនៅស្រុកពញាឮ ខេត្តកណ្តាល, អភិបាលខេត្តព្រមានអ្នកដែលពាក់ព័ន្ធ សូមបញ្ឈប់ប្រព្រឹត្តបទល្មើសនេសាទគ្រប់ប្រភេទ ហើយត្រូវដកខ្លួនចេញ

ចំនួនអ្នកទស្សនា: Views



(កណ្ដាល)៖ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានជំរុញដល់មន្ត្រីពាក់ព័ន្ធ ពិសេសមន្ត្រីជលផល ត្រូវធ្វើការងារលើការការពារផលមច្ឆា ឲ្យបានម៉ឺងម៉ាត់ បង្ក្រាបរាល់ទំរង់បទល្មើសនេសាទ ចៀសវាងការពាក់ព័ន្ធ ជាមួយនឹងថៅកែ ដែលប្រព្រឹត្តបទល្មើសនេសាទ ពិសេសសហការគ្នា ជាមួយនឹងមន្ត្រីជំនាញ រួមទាំងអាជ្ញាធរ មូលដ្ឋានទាំងអស់ ត្រូវធ្វើយ៉ាងណាការពារ និងបង្ក្រាបរាល់បទល្មើសនេសាទទាំងអស់ ដើម្បីការពារនូវផលមច្ឆា ពិសេសបង្កើននូវផលមច្ឆាជាតិ ឲ្យបានច្រើន ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារ ពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើការប្រកបមុខរបរនេសាទត្រឹមត្រូវ។

លោកអភិបាលខេត្ត បានជំរុញយ៉ាងដូច្នេះ នៅក្នុងពិធីលែងពូជកូនត្រីចំនួន២ម៉ឺនកូនចូលក្នុងបឹងផ្សាដែក ដែលជាបឹងប្រវត្តិសាស្ត្រស្ថិតនៅឯស្រុកពញាឮ ខេត្តកណ្ដាល នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ ដោយមានការអញ្ជើញ ចូលរួមពីមន្ត្រីអ្នកមុខអ្នកការ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើននាក់ផងដែរ។

អភិបាលខេត្តបានលើកឡើងអំពីអត្ថប្រយោជន៍យ៉ាងច្រើន នៅក្នុងការថែរក្សាព្រៃលិចទឹកជាជម្រកត្រីពងកូន ដែលជារៀងរាល់ឆ្នាំ ពេលទឹកឡើង ពូជត្រីជាច្រើន បាននាំគ្នាមកពងកូនដែលបង្កើតនូវផលប្រយោជន៍យ៉ាងច្រើន។ កត្តានេះទាំងមន្ត្រីជលផល និងអាជ្ញាធរពាក់ព័ន្ធនៅតាមមូលដ្ឋានទាំងអស់ ត្រូវរួមសហការគ្នានៅក្នុងការថែរក្សាជម្រកត្រីពងកូននេះ, បង្ក្រាបរាល់ទម្រង់បទល្មើសនេសាទគ្រប់ប្រភេទ ចៀសវាងការគប់គិតសហការគ្នាជាប្រព័ន្ធ ឬសហការគ្នាជាមួយនឹងឈ្មួញទុច្ចរិត នៅក្នុងការបំផ្លាញផលមច្ឆា ដែលនាំឲ្យប៉ះពាល់ដល់ជម្រកព្រៃពងកូន ប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម និងប៉ះពាល់ដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលប្រកបមុខរបរនេសាទត្រឹមត្រូវ។

លោកអភិបាលខេត្ត ក៏បានព្រមានផ្លូវច្បាប់ដល់រាល់អ្នកដែលបានបង្កើត និងកំពុងតែបន្តឲ្យប្រព្រឹត្តបទល្មើសនេសាទ និងព្រមានដល់អ្នកដែលពាក់ព័ន្ធគប់គិតទាំងអស់ សូមបញ្ឈប់នូវរាល់ទម្រង់ប្រព្រឹត្តបទល្មើសនេសាទគ្រប់ប្រភេទ ហើយត្រូវដកខ្លួនចេញពី ទង្វើនេះដែលលោកអភិបាលខេត្ត លើកឡើងថា ទាំងនេះគឺជាទង្វើខុសច្បាប់ ។

ទន្ទឹមនឹងសារនេះដែរ លោកអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីជំនាញគ្រប់ប្រភេទ មន្ត្រីជំនាញខាងជលផល និងអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ចូលរួមសហការគ្នានៅក្នុងការថែរក្សាជម្រកត្រីពងកូន ចៀសវាងការបង្កើតបទល្មើសនេសាទគ្រប់ទម្រង់ ដែលនាំឲ្យបំផ្លាញផលមច្ឆា និងសូមចូលរួម នៅក្នុងការថែរក្សាផលមច្ឆាទាំងអស់គ្នា ពិសេសការលែងកូនត្រីនេះ គឺជារូបភាពល្អប្រសើរបំផុតមួយ និងជាគំរូនៅក្នុងការបំផុសបំផុល ឲ្យប្រជាពលរដ្ឋស្រឡាញ់ និងថែរក្សាទាំងអស់គ្នា។

ស្ថិតនៅក្នុងឱកាស នៃពិធីលែងកូនត្រីចំនួន២ម៉ឺនកូនចូលបឹងផ្ដាដែក លោកអភិបាលខេត្ត បានថ្លែងថា ដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងព្រះបរមរាជវាំងក្នុងការស្ដារបឹងនេះឡើងវិញ កាលពីឆ្នាំ២០១៩ បឹងនេះ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភ័ណ្ឌជាតិ និងប្រែក្លាយទីតាំងនេះទៅជាតំបន់ទេសចរណ៍ ដ៏ទាក់ទាញផងដែរ។

គួរជម្រាបជូនថា ការលែងកូនត្រីចំនួន២ម៉ឺនកូន នៅក្នុងបឹងផ្សារដែកនេះ រួមមាន៖

*កូនត្រីឆ្ពិន ចំនួន ១០,០០០កូន
*ត្រីពោ ចំនួន៥,០០០កូន
*ត្រីប្រា ចំនួន៥,០០០កូន។

បឹងនេះ ជាបឹងប្រវត្តិសាស្រ្ដ ជាកេរ្ដិ៍តំណែលតាំងពីដូនតា និងជាបឹងបុរាណមួយ ខណៈដែលបឹងប្រវត្តិសាស្ត្រនេះ មានទីតាំងស្ថិតនៅប៉ែកខាងត្បូង នៃភ្នំព្រះរាជទ្រព្យ, ផ្ទៃបឹងមានទំហំ៧៥,៥០៤ម៉ែត្រក្រឡា មានផ្លូវព័ទ្ធជុំវិញ ទំហំ៨៨៣ម៉ែត្រ និងទទឹង១៥ម៉ែត្រ ស្ថិតនៅភូមិផ្សារដែកក្រោម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល៕

0 comments:

Post a Comment