-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, January 20, 2021

ចំនួនអ្នកទស្សនា: Views

 


ក្នុងដំណើរទស្សនកិច្ចលើកនេះ ក្រសួងទេសចរណ៍បានសហការជាមួយក្រុមហ៊ុន Cambodia Amazing Trip Planner ដើម្បីរៀបចំកញ្ចប់ទសន្សកិច្ចទៅតំបន់អេកូទេសចរណ៍រ៉ាមសារ (RAMSAR) ដែលជាតំបន់អេកូរទេសចរណ៍មួយមានសក្តានុពលសម្រាប់ខេត្តស្ទឹងត្រែង។ កញ្ចប់ទស្សនកិច្ចនេះធ្វើឡើងក្រោមប្រធានបទ «សួគ៌ាព្រំដែន ស្ទឹងត្រែងមរកត លើកទី៤» ដែលនឹងទៅទស្សនាគោលដៅសំខាន់ៗចំនួន ៣ ក្នុងនោះមាន ១៥ទីតាំង។

ចំពោះមធ្យោបាយធ្វើដំណើរ គឺរថយន្តក្រុង និងជិះទូក ហើយនៅពេលទៅដល់តំបន់ទេសចរណ៍ទាំងនោះ ភ្ញៀវទេសចរនឹងត្រូវរៀបចំឱ្យសម្រាកក្នុងតង់ ១ គេងគ្នា ២នាក់ មានអាហារ ៩ពេល ព្រមទាំងមានមគ្គទេសក៍តំបន់ចាំទទួលស្វាគមន៍៍ផងដែរ។ ភ្ញៀវទេសចរក៏នឹងបានស្វែងយល់អំពីតំបន់រ៉ាមសារ និងការរស់នៅក្នុងសហគមន៍ បណ្តែតប្រទីប ដុតគប់ភ្លើង អាំងសាច់ រាំលេងកម្សាន្ត កម្មវិធីចែករំលែកការយល់ដឹង រួមសហការនិងគាំទ្រដោយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសហគមន៍។

បើកការចុះឈ្មោះចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។ រីឯការចាប់ផ្ដើមដំណើរទស្សនកិច្ចនោះធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៧ ខែកុម្ភៈ ឆ្នាំ២០២១។ ចំពោះតម្លៃចូលរួមវិញគឺត្រឹមតែ ១១៥ ដុល្លារប៉ុណ្ណោះសម្រាប់ភ្ញៀវម្នាក់។

សូមជម្រាបថា ការរៀបចំដំណើរទស្សនកិច្ចទេសចរណ៍នេះ ធ្វើឡើងស្របតាមការជំរុញផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក (Domestic Tourism) ដែលជាចលកមួយដ៏សំខាន់ក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញ ក្នុងដំណាក់កាលការរីករាលដាលជំងឺកូវីដ-១៩ ជាមួយនឹងការធានាសុវត្ថិភាពខ្ពស់ចំពោះសុខភាពរបស់ភ្ញៀវទេសចរ។ សកម្មភាពនេះក៏ដើម្បីផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍នៅកម្ពុជាឱ្យប្រជាពលរដ្ឋបានដឹង និងស្គាល់កាន់តែច្បាស់ផងដែរ។

ដំណើរទស្សនកិច្ចដែលក្រសួងទេសចរណ៍បាននិងកំពុងរៀបចំនេះ គឺផ្ដោតសំខាន់ទៅលើគោលដៅតំបន់អេកូទេសចរណ៍ តំបន់ទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិជាដើម ពោលគឺតំបន់ទេសចរណ៍ដែលមិនមានមនុស្សម្នាច្រើន អាចរក្សាបាននូវគម្លាតសុវត្ថិភាព ជាមួយនឹងការប្រកាន់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពរបស់ក្រសួងទេសចរណ៍ជាប់ជានិច្ច៕

ព័ត៌មានលម្អិតសូមទាក់ទងតាមរយៈ៖
* ទំព័រហ្វេសប៊ុក៖ Cambodia Amazing Trip Planner
* គេហទំព័រ៖ www.cambodiaamazing.org

0 comments:

Post a Comment