-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, January 21, 2021

រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​ថ្នាក់ដឹកនាំ​ខេត្ត​ត្បូងឃ្មុំ ចុះ​សំណេះសំណាល ពិនិត្យ​ដំណើរការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា ទី​រួម​ខេត្ត​ត្បូងឃ្មុំ​

ចំនួនអ្នកទស្សនា: Views


 (​ត្បូងឃ្មុំ​)៖ ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​នេះ ឯកឧត្តម ញ៉ែម វ៉ា​លី រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​ឯកឧត្តម ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ លោក​ឧកញ៉ា ខៃ ប៉េង​ស៊ុន ទីប្រឹក្សា​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ព្រមទាំង​ប្រតិភូ​អមដំណើរ សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​មន្ទីរជំនាញ បាន​អញ្ជើញ​ពិនិត្យ​ការដ្ឋាន​សាងសង់​សួនច្បារ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ក្នុង​ទីប្រជុំជន​ទី​រួម​ខេត្ត​ត្បូងឃ្មុំ ព្រមទាំង​សំណេះសំណាល​ក្រុមកម្មករ​សាងសង់ ចំនួន​ប្រមាណ​ជាង​៣០​នាក់ ដោយ​ផ្តល់ជូន​ជា​អំណោយ​ក្នុង​ម្នាក់ សា​រ៉ុង​១ ប្រេងកូឡា​១​ដប និង​ថវិកា​មួយចំនួន​ផងដែរ ។​

​ថ្លែង​សំណេះសំណាល​នា​ឳ​កាស​នោះ ឯកឧត្តម ញ៉ែម វ៉ា​លី បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​កម្ពុជា ថ្នាក់ដឹកនាំ​ក្រសួង​ធម្មការ និង​ថ្នាក់ដឹកនាំ​ទាំង​អស់នៃ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ក៍​ដូចជា​បាន​ណែនាំ​ឲ្យ​ក្រុមការងារ​សាងសង់​ទាំងអស់ សូម​បំពេញការងារ ដោយមាន​ការប្រុងប្រយ័ត្ន និង​ត្រូវ​ថែទាំ​សុខភាព​អោយបាន​ល្អ ជាពិសេស​រស់នៅ​ឲ្យ​មាន​អនាម័យ​ស្អាត​ជៀស​ផុតពី​ជំងឺ​កូ​វីដ​១៩​។​

​ឯកឧត្តម ក៍បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ត្បូងឃ្មុំ ក៍​ដូចជា​មន្ត្រី​ជំនាញ​ទាំងអស់​នៃ​រដ្ឋបាលខេត្ត ដែល​បានរួម​សាមគ្គី​បំបេញការងារ​បាន​យ៉ាង​ល្អ ធានា​រក្សា​សន្តិសុខ​ជូន​ពលរដ្ឋ និង​កសាង​អភិវឌ្ឍន៍​រីកចម្រើន​សមិទ្ធផល​នានា​យ៉ាងច្រើន​ផុស​រូបរាង​ឡើងជា​បន្តបន្ទាប់ ដោយឡែក​សួនច្បារ​ថ្មី​នា​មុខ​សាលាខេត្ត​ត្បូងឃ្មុំ​នេះ មិន​ត្រឹមតែ​លើកកម្ពស់​សោភ័ណភាព និង​មុខមាត់​ខេត្ត ក្នុងការ​ទាក់ទាញ​នូវ ភ្ញៀវ​ជាតិ អន្តរជាតិ​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​កន្លែង​មួយ សម្រាប់​ប្រជាពលរដ្ឋ​មកពី​ទីជិត​ឆ្ងាយ ជួបជុំ​ទស្សនា​កម្សាន្ត​សប្បាយ ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ និង​ហាត់ប្រាណ​ផងដែរ​។

​ទាំងនេះ​គឺជា​លទ្ធផល​យ៉ាង​ត្រចះត្រចង់ អភិវឌ្ឍន៍​ឥតឈប់ឈរ ប្រទេសជាតិ​មាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ ធ្វើអោយ​កម្រិតជីវភាព​បាន​កាន់តែ​ប្រសើរ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ សម្រួល​ផ្សាយ​ដោយ​៖ spsnews


0 comments:

Post a Comment