(ព្រះវិហារ)៖ ទីតាំងសិប្បកម្មកែឆ្នៃឈើខុសច្បាប់មួយកន្លែង ស្ថិតនៅកណ្តាលទីរួមស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានលោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តព្រះវិហារ ដឹកនាំកម្លាំងអាវុធហត្ថ និងមន្ត្រីរដ្ឋបាលព្រៃឈើ ចុះបង្ក្រាបនៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ និងបានដកហូតដកហូតវត្ថុតាងឈើចំនួន ៦ម៉ែត្រគូប និងសម្ភារជាច្រើនទៀត។
លោក វុធ សាវី បានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញ និងណែនាំពីលោក ទី សុវិនថាល់ ព្រះរាជអជ្ញាអមសាលាដំបូងខេត្តព្រះវិហារ លោកបានដឹកនាំកម្លាំងជំនាញ និងកម្លាំងអាវុធហត្ថ ចុះបង្រ្កាបទីតាំងសិប្បកម្មកែឆ្នៃឈើមួយកន្លែងស្ថិតនៅកណ្តាលទីរួមស្រុកឆែប ដោយដកហូតវត្ថុតាងឈើចំនួន៦ម៉ែត្រគូប និងសម្ភារជាច្រើនទៀត ចំណែកម្ចាស់ត្រូវបានបញ្ជូនទៅចាត់ការតាមច្បាប់។
លោកព្រះរាជអាជ្ញារងបានថ្លែងបញ្ជាក់ឱ្យដឹងទៀតថា ទីតាំងសិប្បកម្មកែឆ្នៃឈើខុសច្បាប់ដែលលោកដឹកនាំបង្រ្កាបនេះ គឺអាជ្ញាធរ សមត្ថកិច្ចបានធ្វើការអប់រំណែនាំ ជាច្រើនដងមកហើយ តែមិនព្រមស្តាប់សោះផ្ទុយទៅវិញគាត់នៅតែប្រព្រឹត្តដដែល។
លោក វុធ សាវី បានប្តេជ្ញាចិត្តថា ត្រូវតែបង្រ្កាបរាល់សិប្បកម្មកែឆ្នៃឈើដែលបើកគ្មានច្បាប់អនុញ្ញាត ដើម្បីរួមចំណែកការពារព្រៃឈើឱ្យនៅគង់វង្សផងដែរ៕
0 comments:
Post a Comment