-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, January 19, 2021

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ ឱ្យបង្កើនការទប់ស្កាត់ បញ្ហាអំពើហិង្សាផ្លូវភេទ

ចំនួនអ្នកទស្សនា: Views

 




ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំ ដល់គ្រប់ភាគីពាក់ព័ន្ធឱ្យបង្កើនការទប់ស្កាត់បញ្ហាអំពើហិង្សាផ្លូវភេទលើស្ត្រី និងកុមារ ព្រមទាំងបទល្មើសផ្សេងៗឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងកម្មវិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិ ស្ដីពីការ ទប់ស្កាត់អំពើហិង្សាលើស្ដ្រី ២០១៩-២០២៣ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា បញ្ហាអំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស និងអំពើ ធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ព្រមទាំងបញ្ហាគ្រឿងញៀន នៅតែជាកង្វល់ដែល ទាមទារឱ្យអ្នកពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងពុះពារជំនះ និងដោះស្រាយ ប្រកបដោយយុត្តិធម៌ និងកាន់តែមានប្រសិទ្ធភាពថែមទៀត។ រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសាស្រ្តចតុកោណដំណាក់កាល ទី១ ទី២ ទី៣ និងទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ កម្មវិធីកំណែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌ គោលនយោបាយ និងកម្មវិធីតាមវិស័យ ជាពិសេស ការអនុវត្តគោល នយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដែលលក្ខណៈសម្បតិ្តទី៣ចែងថា «គ្មានអំពើអនាចារ ការជួញដូរស្រ្តីនិងកុមារ និងអំពើហិង្សាក្នុងគ្រួសារ » ព្រមទាំងបានបង្កើតយន្តការ លិខិត បទដ្ឋានគតិយុត្ត គោលនយោបាយ និងផែនការសកម្មភាពជាតិនានា ដើម្បីឆ្លើយតប ចំពោះអំពើហិង្សាគ្រប់ទម្រង់លើស្រ្តី និងក្មេងស្រី និងលើកកម្ពស់គុណភាពនិង ប្រសិទ្ធភាពនៃការផ្តល់ សេវាជាពហុវិស័យជួយស្រ្តីរងគ្រោះដោយអំពើហិង្សាឱ្យបាន ទាន់ពេលវេលា។

សម្ដេចក្រឡាហោម បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាក៏បាននិងកំពុងបន្តបោះជំហាន ទៅមុខលើទិសដៅដ៏ត្រឹមត្រូវ និងប្រកបដោយយុទ្ធសាស្រ្តក្នុងការពង្រឹងស្ថាប័ន និង កិច្ចការពារដល់ប្រជាពលរដ្ឋ ជាពិសេសគឺផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើស្រ្តី និងកុមារនៅកម្រិតសហគមន៍ដើម្បីធានានូវសិទ្ធិស្មើភាពគ្នារវាងស្រ្តីនិងបុរស។ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងដោយជឿជាក់ថា ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី ២០១៩-២០២៣នេះ នឹងក្លាយជាផែនទីតម្រង់ទិស ដ៏ស័ក្តិសិទ្ធិ មួយដែលនឹងជួយជំរុញបន្ថែមទៀតក្នុងការអនុវត្តការងារទប់ស្កាត់ និង លុបបំបាត់ អំពើហិង្សាលើស្រ្តីគ្រប់ទម្រង់ ឱ្យកាន់តែសម្រេចបានឆាប់រហ័ស តាមការ រំពឹងទុក៕


0 comments:

Post a Comment