-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, January 30, 2021

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជម្រុញឱ្យសហគមន៍អេកូទេសចរណ៍កោះព្រហ្មចារី ប្រែក្លាយជាសហគមន៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍

ចំនួនអ្នកទស្សនា: Views

 


ក្នុងឱកាសជួបសំណេះសំណាលនោះដែរ លោករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា សហគមន៍ទេសចរណ៍ អេកូទេសចរណ៍ កោះព្រហ្មចារីនេះ គឺពិតជាទីតាំងទេសចរណ៍មួយដែលសម្បូរទៅដោយធនធានធម្មជាតិ និងជីវចម្រុះ រស់នៅ ជាទឹកដីប្រទេសជាតិយើងដែលអាចបង្ហាញ និងទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើននៅតំបន់ខេត្តប៉ែកឥសាន្តប្រទេសកម្ពុជា ជាពិសេសទីតាំងនេះ ក៏ជាទីតាំង នៃពពួកសត្វកម្ររស់នៅផងដែរ គឺសត្វផ្សោត។

លោកបន្តថា កម្ពុជា មានសក្តានុពលវិស័យទេសចរណ៍ អាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់បាន ដែលទាំងនេះគឺដោយសារប្រទេសមានសុខសន្តិភាពពីការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយខេត្តក្រចេះនៅតំបន់សហគមន៍នេះ មានឆ្នេរខ្សាច់សរក្បុស មានល្បាក់ទឹកជួរកាំពី មានសត្វផ្សោតកម្រ ធម្មជាតិ និងជីវចម្រុះរស់នៅតាមដងទន្លេក្នុងតំបន់ព្រៃលិចទឹក។

ជាងនេះទៅទៀតលោករដ្ឋមន្រ្តីបានបញ្ជាក់ថា នៅតំបន់នេះ វាអាចនឹងជួយរកចំណូលបន្ថែមឱ្យប្រជាពលរដ្ឋសហគមន៍បានយ៉ាងច្រើន ប្រសិនបើប្រជាសហគមន៍ចេះថែរក្សាឱ្យបានគង់វង្ស និងរួមគ្នាទាញយកផលប្រយោជន៍ពីព្រៃឈើទាំងអស់នោះ តាមរយៈការរៀបចំឱ្យក្លាយជាកន្លែងទេសចរណ៍ ផ្តល់សេវាទេសចរណ៍ បដិសណ្ឋារកិច្ចល្អ ពិសេសវិធានសុវត្ថិភាពទេសចរណ៍ អនាម័យ បរិស្ថានស្អាតក្នុងបរិបទនៃដំណាក់កាល Covid -19 នេះ។

លោកក៏បានជម្រុញឲ្យចូលរួមការពារអភិរក្ស និងបណ្តុះគំនិតចក្ខុវិស័យឲ្យបានវែងឆ្ងាយ ដើម្បីបង្កើនការការពារធនធានធម្មជាតិ និងទាញយកផលប្រយោជន៍ តាមរយះផ្តល់សេវាកម្មទេសចរណ៍ ហើយ អាជ្ញាធរឃុំ និងសហគមន៍ ត្រូវរួមគ្នាទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសនានាដែលបណ្តាលឲ្យប៉ះពាល់ដល់ធម្មជាតិ និងបាត់បង់នូវជីវចម្រុះ ជាពិសេសគឺសត្វផ្សោត អំពីការនេសាទខុសច្បាប់ដូចជា ឧបករណ៍ឆក់ ការដាក់មងជាដើម ទើបមូលដ្ឋានសហគមន៍ ទទួលបានទេសចរណ៍យូរអង្វែង។
ក្នុងនោះដែរលោកបណ្ឌិត ក៏ផ្តល់អំណោយដល់ប្រជាសហគមន៍ ទាំង ៧ភូមិ សរុប ២០០នាក់ ដោយម្នាក់ៗទទួលបានសារុង១ និងថវិការចំនួន ៤ម៉ឺនរៀលផងដែរ៕

0 comments:

Post a Comment