-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, January 30, 2021

ក្រសួងវប្បធម៌៖ វត្ថុបុរាណខ្មែរជាង១០០រូប ធ្វើពីថ្ម និងសំរឹទ្ធ រួមទាំងសម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់

ចំនួនអ្នកទស្សនា: Views

 


ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ស្ដីពីការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ ខ្មែរ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។ ស្នាដៃពិចិត្រទាំងនេះ មានអាយុកាលតាំងពីសតវត្សទី២ រហូតដល់សម័យក្រោយអង្គរ រួមទាំងរតនៈវត្ថុដ៏ល្អឯក ពីអតីតរាជធាវីកោះកេរ្តិ៍ និងតំបន់អង្គរ ដែលនឹងត្រូវដាក់តាំងបង្ហាញសារមីរជាតិភ្នំពេញ ពេលខាងមុខ។ ក្នុងដំណាក់កាលដំបូង វត្ថុបុរាណខ្មែរចំនួន៥រូប ក្នុងនោះមានបដិមាព្រះឥសូរ និងព្រះស្កន្ទ (សិវស្កន្ទ) ធ្វើពីថ្មភក់ មកពីរមនីយដ្ឋានកោះកេរ្តិ៍ ខាងកទុកធ្វើពីសំរឹទ្ធ នឹងត្រូវបញ្ជូនមកដល់មាតុភូមិកម្ពុជាក្នុងពេល ឆាប់ៗនេះ។

ក្រសួងវប្បធម៌ នឹងជូនដំណឹងអំពីពេលវេលាជាក់លាក់ជាបន្តបន្ទាប់ទៀតទៅតាមដំណាក់កាលនីមួយៗ នៃការវិលត្រឡប់មកវិញ នៃសម្បត្តិវប្បធខ្មែរ។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា សុខសន្តិភាព និងស្ថិរភាពនយោបាយ នាពេលបច្ចុប្បន្ន តាមរយៈពេលនយោបាយឈ្នះ-ឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជាមូលដ្ឋានចម្បងក្នុងការវិលត្រឡប់នៃព្រលឹងបុព្វបុរសខ្មែរ ដែលបានរសាត់ឆ្ងាយពីតុភូមិ កន្លងមក។ កិច្ចការដ៏លំបាកស្មុកស្មាញនេះអាចសម្រេន ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ និងគាំទ្រ យ៉ាងពេញទំហឹង ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងកិច្ចសហការជួយសម្របសម្រួលពីក្រសួងពាក់ព័ន្ធ និងឥស្សរជនជាច្រើនរូបទៀតទាំងក្នុងស្ថាប័នរដ្ឋ និងផ្នែកឯកជន។

លោកស្រី បានបន្តថា៖ ការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវរូបចម្លាក់ទាំងនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការទាមទារយកមកវិញនូវសប្បធម៌ខ្មែរដែលបានបាត់បង់ ហើយការបញ្ជូនត្រឡប់មកវិញនេះ ក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សម្រាប់ប្រជាជនកម្ពុជា និងពិភពលោក៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌៖

0 comments:

Post a Comment