-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Sunday, January 17, 2021

លោកស្រី ហ៊ុន ម៉ាណា និងលោក ឌី វិជ្ជា ផ្តល់អំណោយដល់ជនក្រីក្រពីរគ្រួសារ នៅបន្ទាយមានជ័យ និងបាត់ដំបង

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ លោកស្រី ហ៊ុន ម៉ាណា និងលោក ឌី វិជ្ជា បានផ្តល់អំណោយគ្រឿងបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ជូនពលរដ្ឋចាស់ជរា និងមានជីវភាពខ្វះខាតពីរគ្រួសារនៅក្នុងខេត្តបន្ទាយមានជ័យ និងបាត់ដំបង។

អំណោយនេះត្រូវបានក្រុមការងារមនុស្សធម៌របស់លោកស្រី ហ៊ុន ម៉ាណា និងលោក ឌី វិជ្ជា ដឹកនាំដោយលោក ជិន ប៊ុនធឿន រួមជាមួយអាជ្ញាធរដែនដីយកប្រគល់ដល់គ្រួសារទាំងពីរនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។

គ្រួសារដែលទទួលបានអំណោយនេះ ទី១៖ លោកយាយ អុឹម ឡាត់ មានអាយុ ១០១ឆ្នាំរស់នៅជាមួយចៅកំព្រាម្នាក់ និងចៅទួតតូចៗចំនួន ០២នាក់ក្នុងបន្ទុក គ្មានទីពឹងនៅក្នុងផ្ទះខ្ទមចាស់មួយខ្នងក្នុងភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបូរី ខខេត្តបន្ទាយមានជ័យ។ ចៅស្រីលោកយាយ ជាស្ត្រីមេម៉ាយ មានមុខរបរបន្តិចបន្តួចគ្រាន់ចិញ្ចឹមលោកយាយ។

អំណោយដែលបានផ្តល់ជូនគ្រួសារលោកយាយរួមមាន៖ ថវិកាចំនួន ៥០ម៉ឺនរៀល, គ្រឿងឧបភោគ-បរិភោគ សំលៀកបំពាក់ ស្បែកជើង និងសម្ភារប្រើប្រាស់ក្នុងផ្ទះបាយមួយឈុតធំ ព្រមទាំងបានឱ្យក្រុមការងារផ្ទះទេវតាសិក្សាទីតាំងក្នុងការសាងសង់ផ្ទះទេវតាជូន ដើម្បីសម្រួលក្នុងការរស់នៅប្រចាំថ្ងៃរបស់គ្រួសារដ៏សែនកម្សត់មួយនេះផងដែរ។

សព្វថ្ងៃនេះ យាយ អុឺម ឡាត់ មានសុខភាពកាន់តែទ្រុឌទ្រោមពុំអាចធ្វើការងារអ្វីបានឡើយដោយរស់នៅជាមួយចៅស្រីមេម៉ាយ ឈ្មោះ តឿម សេរី មានមុខរបរដាក់អង្គប់ចាប់សត្វកណ្តុរព្រៃយកទៅលក់នៅរដូវប្រាំង និងរដូវវស្សាដេីរដាក់បង្កៃត្រី អាចរកប្រាក់បាន បន្តិចតួចប៉ុណ្ណោះ ដើម្បីចិញ្ចឹមគ្រួសារ ទើបអ្នកជិតខាងរស់ នៅក្នុងមូលដ្ឋានក្បែរគ្នាមានចិត្តអាណិអាសូរ ជួយចិញ្ចឹមឱ្យបាយទឹកហូបប្រចាំថ្ងៃ ។

គ្រួសារទី២ គឺលោក យ៉ាន់ ហេង អាយុ៥៨ឆ្នាំ រស់នៅតែម្នាក់ឯង លេីដីភូមិចាស់ ស្ថិតនៅភូមិខ្សោយ ឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង។

អំណោយដែលបានផ្តល់ជូនរួមមាន៖ ថវិកាចំនួន ៥០ម៉ឺនរៀល, គ្រឿងឧបភោគ-បរិភោគ សំលៀកបំពាក់ជាច្រើនសម្រាប់ និង សម្ភារប្រើប្រាស់ក្នុងផ្ទះបាយមួយឈុតធំ ព្រមទាំងបានជួសជុលផ្ទះ តសំយ៉ាប និងចាក់សាបស៊ីម៉ង់ជុំវិញផ្ទះ លើសពីនេះក្រុមការងារបានធ្វើជើងសិប្បនិម្មិតជូនលោកពូដើម្បីសំរួលក្នុងការធ្វើដំណើរប្រចាំថ្ងៃ។

លោក យ៉ាន់ ហេង ជាអតីតយោធិន ត្រូវជំលៀសទៅរស់នៅក្នុងជំរុំឯប្រទេសថៃ ហើយទទួលរងគ្រោះថ្នាក់ដោយជាន់មីន បាត់បង់ជើងម្ខាង ព្រមទាំងធ្វើអោយគាត់វង្វេងបាត់បង់ស្មារតី តែគាត់មិន ដែលបង្ករការភ័យខ្លាច រឺរំខានការរស់នៅអ្នកដទៃនោះទេ។ សព្វថ្ងៃគាត់រស់នៅក្នុងផ្ទះតូចមួយក្នុងភូមិក្បែរផ្ទះប្អូនស្រីរបស់គាត់ ហើយញាតិ្ត មិត្ត និងអ្នកជិតខាងមានក្តីអាណិតអាសូរ តែងតែយកអាសាគាត់ ដោយផ្តល់ជាចំណី អាហារអោយគាត់ហូបដោយការស្រលាញ់រាប់អាន៕

0 comments:

Post a Comment