-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, January 18, 2021

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ស្នើសុំ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ពី​សាធារណរដ្ឋ​ឥណ្ឌា​

ចំនួនអ្នកទស្សនា: Views

 


 ភ្នំពេញ :ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈលោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា បានស្នើសុំវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលឥណ្ឌា ដើម្បីយកមកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការឱ្យដឹងរបស់ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅវិមានសន្តិភាព។

នៅក្នុងជំនួបនេះដែរ លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា បានគោរពពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមនាយករដ្ឋមន្ត្រី ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា ជូនចំពោះសម្តេចតេជោ និងជូនពរដល់សម្តេចតេជោ សូមមានសុខភាពល្អបរិបូណ៍ និងដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់វឌ្ឍនភាព កាន់តែខ្ពង់ខ្ពស់បន្ថែមទៀត។ ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានសម្តែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តយ៉ាងមានប្រសិទ្ធភាព និងទប់ស្កាត់យ៉ាងជោគជ័យ នូវការរាតត្បាតនៃជំងឺកូវីដ១៩ នៅកម្ពុជា។

លោកជំទាវ Devyani Uttam Khobragade បានមានប្រសាសន៍បន្តថា ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា គឺមានជាយូរលង់ណាស់មកហើយ នៅក្នុងប្រវត្តិសាស្ត្រ គឺជាទំនាក់ទំនងដ៏ល្អមួយ ហើយក្នុងបេសកកម្មការទូតរបស់លោកជំទាវ មកកាន់កម្ពុជានៅពេលនេះ គឺដើម្បីពង្រឹងពង្រីកនូវកិច្ចសហប្រតិការ ទំនាក់ទំនងដែលមានស្រាប់នេះ ឱ្យកាន់តែរីកធំធាត់ឡើងថែមទៀត។ លោកជំទាវបានមានប្រសាសន៍ទៀតថា តាមរយៈការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ តាមរយៈអរិយធម៌ វប្បធម៌ និងសាសនា ដែលជាមូលដ្ឋានរួមមួយ រវាងប្រទេសទាំងពីរ លោកជំទាវនឹងប្រឹងប្រែងរៀបចំកម្មវិធីជាប្រចាំ ធ្វើយ៉ាងណាជំរុញទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ការតភ្ជាប់ប្រជាជននិងប្រជាជន ពាណិជ្ជកម្មនិងពាណិជ្ជកម្ម បន្ថែមទៅលើទំនាក់ទំនងដែលមានស្រាប់។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវការអបអរសាទរ ចំពោះលោកជំទាវ Devyani Uttam Khobragade ដែលបានត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោក៏បានថ្លែងអំណរគុណ ចំពោះការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមប្រធានាធិបតី និងនាយករដ្ឋមន្ត្រីឥណ្ឌា និងថ្លែងនូវការអបអរសាទរផងដែរ ដែលប្រទេសឥណ្ឌា បានផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ បានជោគជ័យ និងប្រកាសដាក់ឱ្យប្រើប្រាស់នាពេលថ្មីៗនេះ។ តាមរយៈលោកជំទាវ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា សម្តេចបានស្នើសុំវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលឥណ្ឌា ដើម្បីយកមកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។

ជាងនេះទៀត សម្តេចតេជោ ក៏បានយល់ស្របជាមួយនឹងការលើកឡើងរបស់លោកជំទាវ ពាក់ព័ន្ធទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយសម្តេចបានមានប្រសាសន៍ថា ជាការពិតណាស់ទំនាក់ទំនងរបស់យើង គឺមានជាយូរលង់ណាស់មកហើយៗទំនាក់ទំនងនោះ គឺមានការរីកចម្រើនល្អប្រសើរជាលំដាប់។ ចំណុចសំខាន់បំផុតនោះ គឺឥណ្ឌាកន្លងមកតែងតែគាំទ្រកម្ពុជា ជាពិសេសនៅទសវត្ស៥០ ឥណ្ឌាបានគាំទ្រឯករាជ្យភាពរបស់កម្ពុជា ហើយនៅទសវត្សរ៍៨០ ឥណ្ឌាគឺជាប្រទេសដំបូងបំផុត ដែលទទួលស្គាល់រដ្ឋាភិបាលកម្ពុជា នាពេលនោះ ហើយតាំងពីនោះមក ឥណ្ឌាតែងតែបានជួយគាំទ្រផ្តល់ជំនួយដល់កម្ពុជា ជារៀងរហូត។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលមានប្រសាសន៍បន្តថា អ្វីដែលយើងអាចធ្វើនៅពេលនេះ ក្នុងការជំរុញទំនាក់ទំនងរបស់យើងឱ្យកាន់តែស៊ីជម្រៅទៀតនោះ គឺរៀបចំធ្វើយ៉ាងណាឱ្យមានកិច្ចព្រមព្រៀង ឬបង្កលក្ខណៈល្អមួយ សម្រាប់លើកទឹកចិត្ត និងជំនឿទុកចិត្តរបស់អ្នកវិនិយោគ ក៏ដូចជាលើកស្ទួយពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានការរីកចម្រើនឡើងថែមទៀត ដើម្បីបើកឱកាសលើកកម្ពស់ភាពជាដៃគូរវាងប្រទេសទាំងពីរ៕ ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ spsnews

0 comments:

Post a Comment