-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Sunday, August 10, 2025

អភិបាលខេត្តព្រះវិហារ៖ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់សមរភូមិប្រយុទ្ធ សូមប្រយ័ត្នគ្រាប់មិនទាន់ផ្ទុះ បើមានការសង្ស័យ សូមទាក់ទង CMAC

ចំនួនអ្នកទស្សនា: Views

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់សមូរភូមិប្រយុទ្ធ សូមប្រុងប្រយ័ត្នគ្រាប់មិនទាន់ផ្ទុះ បើមានការសង្ស័យសូមទាក់ទងអង្គភាពសុីម៉ាក់ (CMAC)។

តាមរយ: channel telegram ផ្លូវការរបស់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកនេះ បានបញ្ជាក់បន្ថែមដែរថា៖បើបងប្អូនប្រជាពលរដ្ឋបានជួបនូវយុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមទាក់ទងCMAC ខេត្តព្រះវិហារ ដូចជា៖

- លោក​ អ៊ាន​ សុធា 097 222 2735

- លោក​ ហង្ស​ សាណាល 097 200 1298

CMAC ខេត្តឧត្តរមានជ័យ​៖

- លោក​ នេត​ រដ្ឋា​ 097 200 1141

- លោក​ ជិន​ ប៊ុនហឿត​ 097 204 575

សូមបញ្ជាក់ផងដែរថា៖ រយ:ពេល២ថ្ងៃ ពោលចាប់ពីថ្ងៃទី៨-៩ ខែសីហា ឆ្នាំ២០២៥ ក្រោយលទ្ធផលនៃកិច្ចប្រជុំGBC បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលស្នាក់នៅតាមមណ្ឌលសុវត្ថិភាពផ្សេងៗក្នុងខេត្តព្រះវិហារ បានចាកចេញទៅលំនៅដ្ឋានវិញមានចំនួនសរុប១៥៦៩គ្រួសារ ស្មើនិងប្រជាពលរដ្ឋចំនួន៦៥៦៣នាក់ នេះបើតាមការថ្លែងបញ្ជាក់ឱ្យដឹងពីលោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត៕


0 comments:

Post a Comment