-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, August 28, 2025

ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន លើកឡើងពីស្ថានភាពនៃការរៀបចំការបឡងសញ្ញាបត្របាក់ឌុប ឆ្នាំ២០២៥ ក្នុងពេលមានបញ្ហាព្រំដែន

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីបើកប្រធានវិញ្ញាសាជានិមិត្តរូប នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥។

ក្រោយបញ្ចប់ការបើកប្រធានវិញ្ញាសា និងពិនិត្យតាមបន្ទប់ប្រឡងសម្រាប់ព្រឹកថ្ងៃទី១ នៃដំណើរការសំណេរ នៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់បទសម្ភាសន៍ដល់បណ្តាសារព័ត៌មានអំពីស្ថានភាពទូទៅនៃដំណើការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥។

ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានលើកឡើងថា ការរៀបចំការបឡងសញ្ញាបត្របាក់ឌុប ឆ្នាំ២០២៥ ក្នុងពេលកម្ពុជាមានបញ្ហាព្រំដែនដោយការឈ្លានពានពីប្រទេសថៃ។

សូមស្តាប់ជាការលើកឡើងពីស្ថានភាពនៃការរៀបចំប្រឡងបាក់ឌុប របស់រដ្ឋមន្ត្រីក្រសួងអប់រំ៖

0 comments:

Post a Comment