(ឧត្តរមានជ័យ)៖ ដូចអ្វីដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលធ្វើឡើងរវាងមេបញ្ជាការយោធភូមិភាគទី៤ កម្ពុជា ជាមួយមេបញ្ជាការយោធភូមិភាគទី២ របស់ថៃ បានធ្វើឡើងនៅច្រកទ្វារព្រំដែនអន្ដរជាតិជាំ ខេត្តឧត្តរមានជ័យ។
កិច្ចប្រជុំ RBC នេះភាគីកម្ពុជា ដឹកនាំដោយដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងភាគីថៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២។ មេបញ្ជាការទាំងពីរធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។
តាមរយៈកិច្ចប្រជុំនេះ កម្ពុជាសង្ឃឹមថា នឹងនាំមកនូវលទ្ធផលវិជ្ជមានបន្ថែមទៀត ដែលអនុញ្ញាតឲ្យភាគីទាំងពីរ អាចជំរុញការអនុវត្តបទឈប់បាញ់ ឲ្យមានប្រសិទ្ធភាពពេញលេញ និងនាំមកនូវសន្តិភាព ស្ថិរភាព និងនាំមកនូវប្រក្រតីភាពឡើងវិញយ៉ាងឆាប់រហ័ស៕
0 comments:
Post a Comment