-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, July 25, 2025

ទីស្តីការគណៈរដ្ឋមន្ត្រី ប្រកាសថ្កោលទោសទង្វើឈ្លានពានយ៉ាងគឃ្លើនរបស់កងកម្លាំងប្រដាប់អាវុធថៃមកលើអធិបតេយ្យកម្ពុជា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានប្រកាសថ្កោលទោសចំពោះទង្វើឈ្លានពានយ៉ាងគឃ្លើនដែលកងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារដោយគ្មានមូលហេតុ ដោយចេតនា និងគិតទុកជាមុន នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មកលើទីតាំងឈរជើងរបស់កម្ពុជានៅតាមតំបន់ព្រំដែន រួមទាំង ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ទីស្ដីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានឲ្យដឹងថា ការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃ ទាំងកម្រោល ឥតញញើត ដោយប្រើប្រាស់ការបាញ់ផ្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់បែកពីលើអាកាស មកលើទីតាំងតំបន់ព្រំដែន ជាទង្វើដែលកម្ពុជាមិនអាចទទួលយកបាន ដោយចាត់ទុកជា ការបំពានយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជា រួមទាំងបំពានច្បាប់អន្តរជាតិ គោលការណ៍ចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងអនុសញ្ញាអន្តរជាតិនានាស្តីពីការការពារបេតិកភណ្ឌវប្បធម៌ ដែល បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពក្នុងតំបន់៕

0 comments:

Post a Comment