-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, March 8, 2025

ចំនួនអ្នកទស្សនា: Views

     


(ភ្នំពេញ)៖ ថ្លែងក្នុងឳកាសអបអរសាទរ ខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមមូលបទ៖ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» របស់មន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី៧ មីនា ឆ្នាំ២០២៥ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា តួនាទីស្រ្តី ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងដំណើរជីវិតរបស់យើងទាំងអស់គ្នា។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់ថ្នាក់ដឹកនាំ មន្ទីរពេទ្យកាល់ម៉ែត សូមបន្តលើកស្ទួយដល់មន្រ្តីរាជការ និងបុគ្គលិកជាស្រ្តី លើកទឹកចិត្តដល់នារី និងត្រូវមើលឱ្យឃើញជាក់ស្តែងការខិតខំ ក្នុងការបំពេញភារកិច្ចការងារ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី រលឹកឡើងថា «ស្រ្តីគឺតំណាងឱ្យភាពស្អាតស្អំ ស្រ្តីតំណាងឱ្យគតិបណ្ឌិត ស្រ្តីតំណាងឱ្យភាពស្មោះត្រង់ ឃើញស្រ្តីគឺឃើគភាពថ្នាក់ថ្នម ឃើញក្តីសង្ឃឹម»។

ក្នុងទិវាដ៏វិសេសវិសាលនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីបុគ្គលិកទាំងអស់ ដែលជានិច្ចកាលតែងតែសហការ និងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ស្ត្រី និងក្មេងស្រីនាពេលកន្លងមក។

ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់និងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក កម្មករ កម្មការិនី នៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំប្រឹងប្រែងចូលរួមក្នុងការ លើកស្ទួយវិស័យសុខាភិបាល ការផ្តល់សេវាប្រកបដោយ គុណភាព និងសមភាព ជូនដល់ប្រជាជន ព្រមទាំងខិតខំអភិវឌ្ឍចំណេះជំនាញរបស់ខ្លួនជាបន្តបន្ទាប់។

ជាទីបញ្ចប់ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក កម្មករ កម្មការិនី នៃមន្ទីរពេទ្យកាល់ម៉ែតបន្តនូវវប្បធម៌រួមសាមគ្គីជាធ្លុងមួយ ជាមួយភាពមោះមុត់របស់ស្រ្តីឥរិយាបថទន់ភ្លន់ ក្នុងនាមជាអ្នកបម្រើសេវាសុខាភិបាល ដោយបន្តប្រកាន់យកនូវក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ សហការគ្នាអនុវត្តការងារឱ្យកាន់តែប្រសើរថែមទៀត ដើម្បីជាកម្លាំងស្នូលដ៏មានអត្ថប្រយោជន៍ខ្ពស់ ជួយទ្រទ្រង់វិស័យសុខាភិបាល និងកាន់តែឈានទៅការរីកចម្រើនជាបន្តបន្ទាប់ ជាមួយគុណតម្លៃដ៏ឧត្តុង្គឧត្តម។

ឆ្លៀតក្នុងឱកាសអបអរសារទរទិវាអន្តរជាតិនារី ៨មីនា លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយស ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរពេទ្យកាល់ម៉ែត ជាស្រ្តី ចំនួន ៣០៨រូប ដែលមានស្នាដៃក្នុងការបំពេញការងារ យ៉ាងល្អប្រសើរប្រកបដោយគុណភាព៕

0 comments:

Post a Comment