-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, October 25, 2025

សិក្ខាកាមជាង៦០រូបបានបញ្ចប់ការសិក្សាដោយជោគជ័យលើការចាប់យកជំនាញឌីជីថល សម្រាប់អភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) បានសហការគ្នាជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា (FASMEC), សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC), និងសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមជាង៦០រូប បន្ទាប់ពីពួកគេបានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍធុរកិច្ច៖ ការចាប់យកជំនាញឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជា» ដោយជោគជ័យ ដែលជាផ្នែកមួយជួយអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន។

ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី

«ការអភិវឌ្ឍធុរកិច្ច៖ ការចាប់យកជំនាញឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជា» បានរៀបចំឡើងនារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នៅសណ្ឋាគារ អ៊ុកវូដ ព្រេមៀរ ភ្នំពេញ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកបណ្ឌិត តាំង ងួនលី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ.។

វគ្គបណ្តុះបណ្តាលនេះ ជាសកម្មភាពមួយដ៏សំខាន់ ក្រោមអនុស្សរណៈយោគយល់គ្នារវាងភាគីទាំងបួន ក្នុងការជំរុញការចាប់យកឌីជីថលរបស់ធុរកិច្ចនៅកម្ពុជា ហើយត្រូវបានរៀបចំឡើងក្នុងគោលបំណង (១) អភិវឌ្ឍចំណេះដឹង សមត្ថភាព និងយុទ្ធសាស្រ្តក្នុងការពង្រីកទីផ្សារអាជីវកម្ម (២) បំពាក់នូវចំណេះដឹងថ្មីៗពាក់ព័ន្ធនឹងធុរកិច្ចឌីជីថល ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក និង សុវត្ថិភាពឌីជីថលសម្រាប់អាជីវកម្ម និង(៣) បង្កើតឱកាសក្នុងការកសាងបណ្តាញទំនាក់ទំនង និង ការចូលរួមក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចឌីជីថលនៅកម្ពុជា។

កម្មវិធីទទួលវិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលនេះ បានចាប់ផ្តើមដោយមតិស្វាគមន៍របស់ ឧកញ៉ា ឈិន កេន អគ្គលេខាធិការ នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា (FASMEC) និង សុន្ទរកថារាយការណ៍ដោយ លោកស្រី ផល ម៉ារីណា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ.។

លោកបណ្ឌិត តាំង ងួនលី បានគូសរំលេចពីសារៈសំខាន់នៃការប្រើប្រាស់ដំណោះស្រាយឌីជីថលសម្រាប់សម្រួលដល់ប្រតិបត្តិការអាជីវកម្ម ហើយបានលើកទឹកចិត្តដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាល គួរចាប់យកដំណោះស្រាយឌីជីថលដើម្បីប្រើប្រាស់ក្នុងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ ក្រោយវគ្គបណ្ដុះបណ្ដាល ដោយអាចទទួលបានការគាំទ្រតាមកម្មវិធីផ្សេងៗរបស់ស្ថាប័ននៃរាជរដ្ឋាភិបាល រួមមាន ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ», មូលនិធិអភិវឌ្ឍន៍ជំនាញ ជាដើម។

លោកបណ្ឌិត ក៏បានលើកឡើងពីតួនាទីយ៉ាងស្រួចស្រាល់របស់វិស័យឯកជន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ស្ថិតក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជារបស់សកលលោក, វិស័យឯកជនរឹតតែមានសារៈសំខាន់ខ្ពស់ ក្នុងការរួមចំណែកដល់សេដ្ឋកិច្ចជាតិ តាមរយៈការពង្រឹងសមត្ថភាពឌីជីថល ដើម្បីពន្លឿនការលូតលាស់អាជីវកម្មរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះនឹងមិនអាចប្រព្រឹត្តទៅបានរលូននោះទេ បើមិនមានការចូលរួមយ៉ាងស្វិតស្វាញពីគ្រប់តួអង្គពាក់ព័ន្ធរួមមាន អគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ., សម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យម (FASMEC), សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC), សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA), គ្រូបង្គោល និង សិក្ខាកាមគ្រប់រូប។

កម្មវិធីនេះបានទទួលពាក្យដាក់ស្នើចូលរួមសរុបចំនួន ១៦៦ នាក់ ក្នុងនោះមានសិក្ខាកាមប្រមាណ ៧៤% នៃសិក្ខាកាមសរុប គឺមកពីទីក្រុងភ្នំពេញ និងប្រមាណ២៦% មកពីបណ្តាខេត្តផ្សេងៗ។

ស្របតាមលក្ខខណ្ឌ និង គោលការណ៍ដែលបានកំណត់ ក្រុមការងារនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. បានសម្រិតសម្រាំងជ្រើសរើសសិក្ខាកាមចំនួន១០០ នាក់ ដែលចែកចេញជាពីរក្រុម ដែលក្រុមទី១ មាន ៥០ នាក់ ចាប់ផ្ដើមពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ និង ក្រុមទី២ មាន ៥០នាក់ ចាប់ផ្ដើមពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២៥៕

0 comments:

Post a Comment