-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, March 10, 2025

«របាំព្រះរាជទ្រព្យ» ដ៏ល្បីរបស់កម្ពុជាបានសម្តែងជូនភ្ញៀវអន្តរជាតិទស្សនាយ៉ាងជោគជ័យ នៅទីក្រុងប៉ារីស ក្នុងសារមន្ទីរ «Quai Branly»

ចំនួនអ្នកទស្សនា: Views


(បារាំង)៖ របាំព្រះរាជទ្រព្យដ៏ល្បីរបស់កម្ពុជាត្រូវបានសម្តែងជាផ្លូវការលើកទី១ នៅក្នុងទីក្រុងប៉ារីស តាមកាលវិភាគសម្តែង នៅរសៀល និងយប់ថ្ងៃទី៨ ខែមីនា (ម៉ោងនៅកម្ពុជាលឿនជាងម៉ោងនៅប្រទេសបារាំងប្រហែល៦ម៉ោង) ខណៈការសម្តែងនៅសារមន្ទីរ Quai Branly នេះ នឹងត្រូវរៀបចំចំនួន៣លើក ក្នុងរយៈពេល២ថ្ងៃ។

ក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងនាំយកសិល្បៈកម្ពុជា ទៅសម្តែងបង្ហាញ និងផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ពិសេសដើម្បីជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគមអន្តរជាតិ និងកម្ពុជា ក្នុងន័យទាក់ទាញភ្ញៀវទេសចរអឺរ៉ុបមកកម្ពុជា តាមរយៈស្ពានសិល្បៈវប្បធម៌។​

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធាន​សមាគមសិល្បករខ្មែរ បានថ្លែងថា «ពេលនេះនាងខ្ញុំកំពុងអមដំណើរលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយនឹងសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ក្នុងដំណើរនាប្រទេសបារាំងរយៈពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៦ រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ដើម្បីដឹកនាំសិល្បករកម្ពុជាចំនួន២២រូប សម្តែងនៅប្រទេសបារាំង ក្នុងកម្មវិធី «Le Ballet royal du Cambodge» នៅទីក្រុងប៉ារីស ខេត្ត Bordeaux និងខេត្ត Metz បន្ទាប់ពីរបាំព្រះរាជទ្រព្យកម្ពុជាមួយនេះត្រូវអាក់ខានយកទៅសម្តែងជាច្រើនឆ្នាំនៅប្រទេសបារាំង ក្រោយការយាងចូលទីវង្គត់របស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី»។

លោកជំទាវអ្នកឧកញ៉ា​បានគូសរំលេចថា ក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងនាំយកសិល្បៈកម្ពុជា ទៅសម្តែងបង្ហាញ និងផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ពិសេសដើម្បីជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគមអន្តរជាតិ និងកម្ពុជា ក្នុងន័យទាក់ទាញភ្ញៀវទេសចរអឺរ៉ុបមកកម្ពុជា តាមរយៈស្ពានសិល្បៈ៕


0 comments:

Post a Comment