-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, October 21, 2025

គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមក្នុងពិធីបើកកិច្ចប្រជុំលើកទី១៦ នៃអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

ចំនួនអ្នកទស្សនា: Views

(ស្វីស)៖ លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) និងជាតំណាងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំលើកទី១៦ នៃអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD 16) ដែលប្រារព្ធឡើងនៅវិមានប្រជាជាតិ (Palais des Nations) នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស​ ក្រោមប្រធានបទ៖ «កំណត់អំពីអនាគត៖ ការជំរុញការផ្លាស់ប្តូររបត់សេដ្ឋកិច្ ចសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយសមធម៌ បរិយាប័ន្ន និងនិរន្តរភាព»។

ស្របគ្នានឹងពិធីបើកកិច្ចប្រជុំនេះ លោកទេសរដ្ឋមន្រ្តី សុក ស៊ីផាន់ណា បានអញ្ជើញចូលរួមនៅក្នុងកិច្ចសន្ទនាថ្នាក់ដឹកនាំ ដែលត្រូវបានចូលរួមដោយ ប្រមុខរដ្ឋ នាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី សេដ្ឋវិទូលំដាប់កំពូល វិនិយោគិនដែលមានឥទ្ធិពល និងអ្នករៀបចំគោលនយោបាយមកពីស្ថាប័នជាតិ និងអន្តរជាតិល្បីៗលើពិភពលោក ប្រមាណជាង ១៥០០នាក់ ដើម្បីពិភាក្សាអំពីនិន្នាការសកល និងទស្សនៈគោលនយោបាយស្តីពីពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍន៍ និងសេដ្ឋកិច្ចឌីជីថល៕

0 comments:

Post a Comment