-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, October 7, 2024

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អំពាវនាវដល់បេក្ខជនប្រឡងសញ្ញាបត្របាក់ឌុបនៅថ្ងៃស្អែក គោរពបទបញ្ញត្តិនៃការប្រឡងឱ្យបានល្អ និងមិនត្រូវយកតាមខ្លួន នូវឧបករណ៍អេឡិចត្រូនិក និងសំណៅឯកសារផ្សេងៗ (Video inside)

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ បានផ្ញើសារសារជូនពរ និងផ្ដាំផ្ញើជូនចំពោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ៨ តុលា ២០២៤។

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អំពាវនាវដល់បេក្ខជនប្រឡងសញ្ញាបត្របាក់ឌុបនៅថ្ងៃស្អែកនេះ ត្រូវគោរពបទបញ្ញត្តិនៃការប្រឡងឱ្យបានល្អ និងមិនត្រូវយកតាមខ្លួន នូវឧបករណ៍អេឡិចត្រូនិក និងសំណៅឯកសារផ្សេងៗចូលមណ្ឌលប្រឡង ឬបន្ទប់ប្រឡងឡើយ។

លោកបានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ទទួលទានដំណេក និងអាហារឱ្យបានគ្រប់គ្រាន់ ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានល្អ៕

0 comments:

Post a Comment