-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, October 7, 2024

ស្រូវពូជជាង ១៨តោន ត្រូវបានចែកជូនប្រជាកសិកររងគ្រោះដោយសារទឹកជំនន់ ចំនួន ១៨៣គ្រួសារក្នុងខេត្តក្រចេះ

ចំនួនអ្នកទស្សនា: Views



 ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងអជ្ញាធរពាក់ព័ន្ធ នាថ្ងៃទី៦ ខែតុលាម្សិលមិញនេះ បាននាំយកស្រូវពូជ OM 5451 ចំនួន ១៨.៣០០គីឡូក្រាម ប្រគល់ជូនប្រជាកសិកររងគ្រោះដោយសារទឹកជំនន់ ចំនួន១៨៣គ្រួសារ លើផ្ទៃដីសរុប ១៩៤ហិកតា ប៉ះពាល់ចំនួន ៣សង្កាត់ ក្នុងក្រុងក្រឲចេះ។

ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេច បានយកចិត្តទុកដាក់ខ្ពស់នូវសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ កសិករ កម្មករ ដែលទទួលរងគ្រោះប៉ះពាល់ពីគ្រោះមហន្តរាយ និងលើការងារស្តារឡើងវិញ ការដាំដុះរបស់ប្រជាកសិករ ដោយបានចាត់ឱ្យមន្ត្រីជំនាញពាក់ព័ន្ធចុះវាយតម្លៃផលប៉ះពាល់បន្ទាន់ និងដឹកស្រូវពូជចែកជូនកសិករឱ្យបានលឿនបំផុត ដើម្បីមានលទ្ធភាពស្តារឡើងវិញឱ្យទាន់ពេលវេលា។

ឯកឧត្តម បន្តថា ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បាវចនាទាំង៥៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ហើយក្នុងបាវចនាទី៣ សមធម៌ គឺការកាត់បន្ថយភាពក្រីក្រ ក្នុងនោះ សម្តេចធិបតី បានរៀបចំដើម្បីដាក់មន្ត្រីជំនាញកសិកម្មតាមឃុំ-សង្កាត់ ទូទាំងប្រទេស ដើម្បីជួយសម្រួលជីវភាពបងប្អូនប្រជាកសិករឱ្យមានជីវភាពកាន់តែប្រសើរ។

ក្នុងនោះដែរ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត បានថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល ដែលបានគិតគូរ និងយកចិត្តទុកដាក់លើសុខទុក្ខជីវភាពប្រជាជន ជាកសិករ និងបានឆ្លើយតបទាន់ពេលវេលាលើការងារដាំដុះទាន់រដូវ និងបានណែនាំឱ្យបងប្អូនប្រើប្រាស់ទៅតាមបច្ចេកទេសណែនាំរបស់មន្រ្តីជំនាញ ដើម្បីទទួលបានទិន្នផលល្អ និងតម្លៃខ្ពស់ ៕ ដោយ៖ កន ចំណាន

0 comments:

Post a Comment