-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, November 3, 2023

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានការសាងសង់រួចរាល់ ជូនប្រជាពលរដ្ឋ ដែលមានជម្រកស្នាក់នៅមិនសមរម្យ នៅឃុំបន្ទាយស្ទោង

ចំនួនអ្នកទស្សនា: Views


     (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅពិនិត្យ និងប្រគល់ជម្រកស្នាក់នៅមួយខ្នង ដែលមានទំហំបីម៉ែត្រកន្លះ គុណ នឹងបួនម៉ែត្រ ក្រោមជំនួយឧបត្ថម្ភស័ង្កសី សម្ភារៈ និងគ្រឿងឈើ របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានសាងសង់ជូនក្រុមគ្រួសារលោកយាយ សូត្រ  ណៃ ដែលប្រជាពលរដ្ឋក្រីក្រ មានជម្រកស្នាក់នៅមិនសមរម្យ រស់នៅភូមិតាម៉ើ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ 

      ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ពេលប្រជាជនមានទុក្ខលំបាក គឺមានមុខប្រមុខរាជរដ្ឋាភិបាល ដែលប្រកបដោយគុណធម៌ រួមជាមួយអាជ្ញាធរដែនដី និងកងទ័ពដែលជាកូនចៅរបស់ប្រជាជន មើលការខុសត្រូវនឹងជួយដោះស្រាយការលំបាកជូនគាត់  ដោយមិនទុកឲ្យប្រជាជនណាម្នាក់ទទួលមរណៈភាពដោយខ្វះអាហារបរិភោគនោះឡើយ

      ឧត្តមសេនីយ៍ទោ បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី ដែលបានផ្ដល់ដីធ្លីសម្រាប់ជូនគាត់សាងសង់លំនៅឋានស្នាក់នៅ និងបានសំណូមពរដល់អាជ្ញាធរដែនដី ភូមិ ឃុំ បន្តយកចិត្តទុកដាក់មើលថែទាំសុខទុក្ខនិងជីវភាពរស់នៅរបស់ក្រុមគ្រួសារលោកយាយ  សូត្រ  ណៃ បន្តទៀត ព្រមទាំងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតដទៃផ្សេងទៀតផងដែរ   ជាមួយនោះដែរមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានសំណូមពរដល់ក្រុមគ្រួសារលោកយាយ  សូត្រ  ណៃ ត្រូវខិតខំថែរក្សាសុខភាព រស់នៅស្អាត មានអនាម័យល្អ ចៀសវាងការឆ្លងជំងឺដង្កាត់ផ្សេងៗនាំឲ្យអស់ថវិកាក្នុងការព្យាបាលជំងឺ 

      នៅក្នុងឱកាសប្រគល់ជម្រកស្នាក់នៅដែលទើបសាងសង់រួចនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម  ស៊ុន បាននាំយកនូវអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទន្នីឧបត្ថម្ភជូនគាត់បន្ថែមទៀតរួមមានអង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួនពីរកេស ទឹកត្រីទឹកស៊ីអ៊ីវចំនួនពីរយូរ និងថវិកាមួយចំនួនផងដែរ។

       លោកយាយសូត្រ ណៃ មានក្តីរំភើបរីករាយរកអ្វីមកប្រៀបផ្ទឹមពុំបានចំពោះទឹកចិត្តប្រកបដោយមនុស្សធម៌ របស់សម្តេចមហាបវរធិបតី និងលោកជំទាវ  និងសូមគោរពថ្លែងអំណរគុណ និងគោរពជូនពរសម្តេចលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តែងតែគិតគូរយកចិត្តទុកដាក់ដោះស្រាយការលំបាកខ្វះខាតជូនប្រជាជន និងអតីតយុទ្ឋជន នៅគ្រប់ទីកន្លែង ។












0 comments:

Post a Comment