-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, July 29, 2023

សម្តេចពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅទីហេងសំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់វត្តចំនួន៧០ក្នុងខេត្តត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទីហេងសំរិន នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញនាំទៀនព្រះវស្សានិងទេយ្យទានប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅក្នុងខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង និងខេត្តព្រៃវែង ចំនួន៧០វត្ត។ កម្មវិធីនេះប្រារព្ធធ្វើឡើងនៅវត្តសុវណ្ណារាម ហៅវត្តថ្កូវ ស្ថិតនៅក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។ ពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី ១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់ បងប្អូន ចាស់ទុំ ចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា សម្ភារប្រគេនព្រះសង្ឃ។

ប្រជាពុទ្ធបរិស័ទខ្មែរ ដែលជាអ្នកមានជំនឿមុតមាំទៅលើព្រះពុទ្ធសាសនា នៅមុនឈានមកដល់នៃកាលបរិច្ឆេទចូលព្រះវស្សានេះ តែងបាននាំយកទៀនព្រះវស្សា និងទេយ្យទានផ្សេងៗ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ដែលមិនមានការនិមន្តបិណ្ឌបាត្រនេះ។

សម្តេចពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា ដែលជាពុទ្ធសាសនឹករូបបត្ថម្ភក៍ តែងតែនាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃ នៅតាមទីអារាម នានាជារៀងរាល់ឆ្នាំ។

សម្តេចពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន បានឧទ្ទិសកុសលផលបុណ្យ ដែលកើតមាននាឱកាសនេះ ប្រគេន និងជូនដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ បងប្អូនជនជាតិគ្រប់រូប សូមទទួលបាននូវសេចក្តីសុខចម្រើន ពិសេសបានជួបប្រទះ តែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

0 comments:

Post a Comment