-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, March 7, 2023

អាជ្ញាធរខេត្ដសៀមរាប អះអាងថា បានចាប់ផ្ដើមត្រៀមរៀបចំខ្លួន ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ !

ចំនួនអ្នកទស្សនា: Views

សៀមរាប៖ អាជ្ញាធរខេត្ដសៀមរាប បានបង្ហាញពីមោទកភាពរបស់ខ្លួន ដែលបានធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ការប្រទានភ្លើងគប់នៅប្រាសាទអង្គរ ដោយថាព្រឹត្ដិការណ៍នេះ អាជ្ញាធរបានរៀបចំត្រៀមលក្ខណ:ទទួលភ្ញៀវទេសចរជាបណ្ដើរៗហើយ។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ ហើយក្នុងនោះខេត្ដសៀមរាប ជាម្ចាស់ផ្ទះមួយចំណែកដែរ ដោយទទួលការប្រគួតកីឡាស៊ីហ្គេមពីរប្រភេទ រួមមានវិញ្ញាសារកីឡាជិះកង់ និងកីឡាអត្ដពលឹក ជាពិសេសមានកម្មវិធីប្រទានគប់ភ្លើងនៅប្រាសាទអង្គរ ដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាទៀតផង។ ជាមួយគ្នានោះ ខេត្ដនេះ ក៏ត្រូវបានរៀបចំព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដខួបលើកទី១០ផងដែរ ដែលព្រឹត្ដិការណ៍នេះ មានគណ:ប្រតិភូកំពូលៗ ឥស្សរជនជាន់ខ្ពស់សំខាន់ៗ ភ្ញៀវទេសចររាប់លាននាក់ទៅលេងខេត្ដសៀមរាបផងដែរ ។

លោកស្រីបន្ដថា នៅក្នុងព្រឹត្ដិការណ៍ដ៏អស្ចារ្យនេះ អាជ្ញាធរបានចាប់ផ្ដើមរៀបចំសំអាតបរិស្ថាន សន្ដិសុខសណ្ដាប់ធ្នាប់សាធារណ: ប្រព័ន្ធភ្លើងតាមដងផ្លូវសាធារណ:ជាបណ្ដើរៗហើយ។ជាពិសេសទៀត ក្រុមប្រតិបត្ដិករទេសចរណ៍ មានការរៀបចំសេវាកម្មស្នាក់នៅ សេវាកម្មអាហារដ្ឋានជាដើម ដើម្បីរងចាំទទួលភ្ញៀវទេសចរជាតិ និងអន្ដរជាតិទៅលេងខេត្ដសៀមរាប។អាជ្ញាធរខេត្ត បានអំពាវដល់អ្នកទេសចរជាតិ និងអន្ដរជាតិ ទៅកំសាន្ដ ហើយរំពឹងថា ខេត្ដទេសចរណ៍មួយនេះនឹងទាក់ទាញអ្នកទេសចរកាន់ច្រើនថែមទៀត។

ព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលធ្វើឡើងនៅខេត្ដសៀមរាប មានពីរប្រភេទគឺប្រភេទកីឡាប្រណាំងកង់ និងអត្ដពលឹក រត់ម៉ារ៉ាតុង។កីឡាប្រណាំងកង់មានវិញ្ញាសារកីឡាប្រណាំងកង់គួក និងកីឡាប្រណាំងឡើងភ្នំ ក្នុងនោះត្រូវបែងចែកជាកង់ភ្នំបុរស នារី ដែលធ្វើការប្រគួតនៅជើងភ្នំគូលែនស្រុកបន្ទាយស្រី។ ដោយឡែកការប្រណំាងកង់គួកបុរស នារី និងដើរចំង៉ាយ និងរត់ម៉ារ៉ាតុង ធ្វើឡើងនៅខាងមុខប្រាសាទអង្គរវត្ដ ខេត្ដសៀមរាប៕ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ដារា

0 comments:

Post a Comment