-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, December 7, 2022

ខេត្តព្រះសីហនុរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និង មហាសន្និបាត ក្លឹបឆ្នេរសមុទ្រចាប់ពី ថ្ងៃទី៩ដល់១៤ធ្នូ ឆ្នាំ២០២២

ចំនួនអ្នកទស្សនា: Views


ខេត្ត ព្រះ សីហ នុ ៖ ឯកឧត្តម គួ ច ចំរើន អភិបាល នៃ គណៈ អភិបាលខេត្ត ព្រះ សីហ នុ កាលពី រសៀល ថ្ងៃ ទី ៦ ខែធ្នូ ឆ្នាំ ២០២២ បាន ដឹកនាំ មន្ត្រី នៃ មន្ទីរ អង្គភាព ជំនាញ ចុះ ពិនិត្យ មើល ការ រៀបចំ កែ លម្អ សោភ័ណ ភាព និង បរិស្ថាន ត្រៀម រៀបចំ ពិធីបុណ្យ សមុទ្រ លើក ទី ៩ ជុំ ទី ៣ និង មហាសន្និបាត ក្លឹ ប ឆ្នេរសមុទ្រ ដែល ស្អាត ជាងគេ លើ សកលលោក ឆ្នាំ ២០២២ នៅ ខេត្ត ព្រះ សីហ នុ ។ក្នុង ឱកាស នោះ ឯកឧត្តម គួ ច ចំរើន អភិបាលខេត្ត ព្រះ សីហ នុ ក៏ បាន ណែនាំ ឲ្យ ក្រុមការងារ ដំឡើង ក្លោ ង ទ្វារ បុណ្យ សមុទ្រ ត្រូវធ្វើ យ៉ាងណា ឲ្យ មាន ភាព ទាក់ទាញ ល្អ ស្អាត និង ការ តំឡើង ស្តង់ ពិព័រណ៍ ចំនួន ជាង ៣០០ ស្តង់ នៅ ទីលាន តេ ជោ ស្ថិត នៅ សង្កាត់ លេខ ៣ ក្រុងព្រះសីហនុ រួច បន្ត ទៅ ពិនិត្យ សកម្មភាព ការ ឈូស ឆាយ សម្អាត ឆ្នេរ ខ្សាច់ កម្សាន្ត នៅ ឆ្នេរ អូរ ឈើទាល ពិនិត្យ អាង ប្រព្រឹត្ត កម្ម ទឹក កខ្វក់ នៅ អូរ ឈើទាល ក្នុង ទឹកដី ភូមិសាស្ត្រ ក្រុងព្រះសីហនុ ។

បន្ទាប់ មក ឯកឧត្តមអភិបាលខេត្ត ក៏ បាន បន្តដំណើរ ទៅ ពិនិត្យ ទីតាំង រង្វង់ មូល ព្រះថោង នាងនាគ នៅ ឃុំ បិត ត្រាំ ង និង រង្វង់ មូល ព្រះ បដិមា ឧមា ម ហេ ស្វរ នៅ ឃុំ រាម ស្រុក ព្រៃ នប់ ខេត្ត ព្រះ សីហ នុ ដើម្បី អបអរសាទរ ឆ្ពោះទៅ បុណ្យ សមុទ្រ លើក ទី ៩ ជុំ ទី ៣ និង មហាសន្និបាត ក្លឹ ប ឆ្នេរសមុទ្រ ដែល ស្អាត ជាងគេ លើ សកលលោក ឆ្នាំ ២០២២ នៅ ខេត្ត ព្រះ សីហ នុ ដែល នឹង ប្រព្រឹត្ត ទៅ ចាប់ពី ថ្ងៃ ទី ៩ ដល់ ថ្ងៃ ទី ១៤ ខែធ្នូ ឆ្នាំ ២០២២នេះ៕

0 comments:

Post a Comment