(ភ្នំពេញ )ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីបានអញ្ជើញទៅដល់ព្រះរាជាណាចក្រថៃ កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ គណៈ ប្រតិភូក្រសួងការពារជាតិកម្ពុជា ដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ចូលរួម កម្មវិធីតាំងពិព័រណ៍ការពារជាតិ និងសន្តិសុខឆ្នាំ២០២២ ដែលបានរៀបចំឡើងដោយក្រសួង ការពារជាតិថៃ និងបានប្រព្រឹត្តទៅនៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។ សូមបញ្ជាក់ថា ពិធីតាំងពិព័រណ៍ការពារជាតិ និងសន្តិសុខឆ្នាំ២០២២នេះ មាន គណៈប្រតិ ភូការពារជាតិ មកពីបណ្តាប្រទេសនានានៅក្នុងតំបន់ និងនៅលើពិភពលោក
ចំនួន៤០ប្រទេស ចូលរួម ក្នុងនោះព្រះរាជាណាចក្រកម្ពុជាមានប្រតិភូចំនួន ៤ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុង ពិធីតាំងពិព័រណ៍នេះផងដែរ ក្នុងនោះរួមមាន៖ គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ត្រូវ បានដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ, គណៈប្រតិភូអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ (ខ.ភ.ម.) ដឹកនាំដោយនាយឧត្តម សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ ខ.ភ.ម. , គណៈប្រតិភូកងទ័ពជើងអាកាស ដឹកនាំ ដោយនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើង អាកាស, និងគណៈប្រតិភូកងទ័ព
ជើងទឹក ដឹកនាំដោយឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការ រងកងទ័ពជើងទឹក និងជាមេ បញ្ជាការជួរមុខ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ។ នៅក្នុងពិធីបើកតាំងពិព័រណ៍ការពារជាតិ និងសន្តិសុខឆ្នាំ២០២២ ត្រូវបានប្រារព្ធពិធីបើក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រាយុទ្ធ ចាន់ អ៊ូចា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ និងមានការអញ្ជើញចូលរួមពី គណៈប្រតិភូយោធាបរទេស និងក្រុមហ៊ុនផ្នែកឧស្សាហកម្ម យោធាជាច្រើនទៀត ដែលបានមកដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនក្នុងពិព័រណ៍នេះ ។ នៅក្នុងពិធីបើកការតាំងពិព័រណ៍ការពារជាតិ និងសន្តិសុខឆ្នាំ២០២២ ឯកឧត្តម ប្រាយុទ្ធ ចាន់អ៊ូចា បានថ្លែងអំណរគុណដល់បណ្តាគណៈប្រតិភូការពារជាតិ និងប្រតិភូយោធាបរទេស បណ្តា អង្គទូត និងប្រតិបត្តិករផ្នែកឧស្សាហកម្មការពារជាតិ ដែលបានអញ្ជើញមកចូលរួម ក្នុងពិធី ដាក់តាំង
បច្ចេកវិជ្ជាយោធា នៅក្នុងពិធីតាំងពិព័រណ៌ការពារជាតិ និងសន្តិសុខឆ្នាំ២០២២នេះ នៅប្រទេសថៃ។ ក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់, នាយឧត្តមសេនីយ៍ វង្ស ពិសេន, នាយ ឧត្តមសេនីយ៍ សឹង សំណាង និងឧត្តមនាវីឯក ទៀ សុខា ព្រមទាំងប្រតិភូអមដំណើរទាំងអស់បានអញ្ជើញទស្សនាការតាំងពិព័រណ៍ការពារជាតិ និងសន្តិសុខឆ្នាំ២០២២ ដែលបានដាក់តាំង នូវឧបករណ៍ សម្ភារយោធា មានបច្ចេកវិជ្ជាទំនើបៗ នៅក្នុងឆ្នាំ២០២២ បម្រើឱ្យវិស័យការពារជាតិ ដោយមានការចូលរួមពីបណ្តាប្រទេសនានា នៅក្នុងតំបន់ និងនៅលើពិភពលោក ។ តាម រយៈការតាំងពិព័រណ៍នេះ ក៏បានធ្វើឱ្យគណៈប្រតិភូយោធា បណ្តាក្រុមហ៊ុន និងប្រតិបត្តិករផលិតសម្ភារឧស្សាហកម្ម បានចែករំលែកគ្នាទៅវិញទៅមកនូវបទពិសោធន៍ និងបច្ចេកវិជ្ជាថ្មីៗ ដែលកំពុងមានការរីកចម្រើននៅលើពិភពលោក ដែលទាក់ទងទៅនឹងឧស្សាហកម្មយោធា ៕ដោយសំ សាម៉ន សម្រួលផ្សាយដោយ៖dara
0 comments:
Post a Comment