-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, September 1, 2022

ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី៣ មានរបៀបវារៈ៦

ចំនួនអ្នកទស្សនា: Views

  

កំពង់ឆ្នាំង: ថ្ងៃទី១ កញ្ញា ឆ្នាំ២០២២ នៅថ្ងៃ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំក្រុមប្រឹក្សឃុំ សង្កាត់ ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ជាច្រើននាក់ផងដែរ ។

លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង បានអានខ្លឹមសាររបៀបវារៈរួមមាន៖ ទី១-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២២ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ។ ទី២-ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២២ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ។ ទី៣-ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង ប្រតិទិនការងារសម្រាប់ដំណើរការ កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ ។ ទី៤-ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងផែនការថវិកាឆ្នាំ២០២៣ និង ផែនការបីឆ្នាំរំកិល ២០២៣-២០២៥។ ទី៥-សំណួរ-ចម្លើយ និងការបញ្ចេញមតិយោបល់ ។ ទី៦- ពិនិត្យ និង អនុម័តលើការតែងតាំង និងប្រគល់ភារកិច្ចមន្រ្ដីរាជការចំណុះ ក្នុងរចនាសម្ព័ន្ធសាលាខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរចំពោះ សាមគ្គីភាព និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាគម នៅក្នុងការអនុវត្តតួនាទី ភារកិច្ច ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ឆ្នាំង អាណតិទី៣នេះ និងខិតខំប្រឹងប្រែងអនុវត្តន៍តួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីនាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ។ ក្នុងរយៈពេលកន្លងមកនេះបានខិតខំអនុវត្តន៍តួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីបង្កើតសមិទ្ធផលធំៗជាច្រើន និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ។ ជាពិសេសកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ស្របតាមលក្ខន្តិកៈរបស់ខ្លួន ដែលបានតម្កល់នៅក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះសូមស្នើឱ្យមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តកំពង់ឆ្នាំង បន្តការគាំទ្រដល់ការអនុវត្ត សកម្មភាពរបស់សមាគម ក្នុងការជួយដោះស្រាយបញ្ហាប្រឈមនានាដែលសមាជិកកំពុងជួបប្រទះ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា ការលើកកម្ពស់ការអភិវឌ្ឍនសេដ្ឋកិច្ចមូលដ្ឋាន ដោយមានការយកចិត្តទុកដាក់ លើការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់សមភាពយែនឌ័រ នៅក្នុងវិស័យនយោបាយនៅមូលដ្ឋាន និងបរិយាប័ន្នស្របតាមគោលបំណង និងទិសដៅរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ឆ្នាំង ៕ដោយ បៃ ស៊ីថុន សម្រួលផ្សាយដោយ៖ dara

0 comments:

Post a Comment