-->
សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181/ 016998799


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799


Monday, August 22, 2022

កិច្ចប្រជុំប្រមុខកងទ័ពជើងទឹកអាស៊ាននឹងធ្វើឡើងនៅកោះបាលី

ចំនួនអ្នកទស្សនា: Views


ភ្នំពេញថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ឧត្តមនាវីឯក យូដូ ម៉ារហ្គោណូ នាយសេនាធិការកងទ័ពជើងទឹកឥណ្ឌូណេស៊ីបាននិយាយថា កិច្ចប្រជុំប្រមុខកងទ័ពជើងទឹកអាស៊ាន (ANCM) ឆ្នាំ២០២២ នឹងរៀបចំធ្វើឡើងនៅកោះបាលីនៃប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃទី២២ ខែសីហានេះ។ លោកបាននិយាយនៅក្រៅពិធីបួងសួងរួមគ្នា និងពិធីដាក់កម្រងផ្កានៅលើនាវាចម្បាំង KRI Semarang-594 នៅឈូងសមុទ្រហ្សា
ការតាកាលពីថ្ងៃទី១៩ ខែសីហាថា ព្រឹត្តិការណ៍នេះនឹងពិភាក្សាអំពីការរៀបចំសមយុទ្ធរួមគ្នាក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន។ លោកបាននិយាយបន្ថែមថា «ខ្ញុំគ្រោងធ្វើសមយុទ្ធរួមគ្នាមួយនៅកម្រិតអាស៊ាន ដែលពាក់ព័ន្ធនឹងកងទ័ពជើងទឹកអាស៊ាន។ ខ្ញុំនឹងស្នើឱ្យពួកគេ (ប្រមុខកងទ័ពជើងទឹកអាស៊ាន) យល់ព្រមទៅលើផែនការនេះ»។ លោកបាននិយាយថា ប្រទេសជាសមាជិកអាស៊ានមួយចំនួនដែលរួមប្រទេសសិង្ហបុរី និងម៉ាឡេស៊ី បានយល់ស្របទៅនឹងផែនការនេះហើយ។ លោកបាន

និយាយបន្ថែមថា «យើងបានពិភាក្សារួចហើយជាមួយប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។ ពិតណាស់ វា (ផែនការសម្រាប់ការធ្វើសមយុទ្ធរួមគ្នា) ត្រូវតែធានាបាននូវការយល់ព្រមពីរដ្ឋជាសមាជិកទាំងអស់។ នៅក្នុងឆ្នាំ២០២៣ ខាងមុខ យើងនឹងធ្វើសមយុទ្ធរួមគ្នា ជាពិសេសសម្រាប់ប្រទេសជាសមាជិកអាស៊ាន។ បន្ទាប់មក ប្រសិនបើមានប្រទេសផ្សេងទៀតចង់ចូលរួម នោះយើងនឹងពិភាក្សានៅពេលក្រោយ»៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ dara


0 comments:

Post a Comment