សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181/ 016998799


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799


Friday, April 8, 2022

ខេត្តសៀមរាប បើកកិច្ចប្រជុំត្រួតពិនិត្យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២១

ចំនួនអ្នកទស្សនា: Views

 


សៀមរាប: ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ នាព្រឹកថ្ងៃ៦កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២២ នៅសាលាខេត្តសៀមរាប បានបើកកិច្ចប្រជុំត្រួតពិនិត្យ លទ្ធផលការរៀបចំសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២១ នៅតាមបណ្តាមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ក្នុងទូទាំងខេត្តសៀមរាប ក្រោមកិច្ចដឹកនាំប្រជុំរបស់លោក នូ សុបញ្ញា អនុប្រធាននាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក សុខ ថុល នាយរដ្ឋបាលសាលាខេត្តសៀមរាប និងមានការចូលរួមពីអស់លោក លោកស្រី ជាមន្ត្រី ទទួលបន្ទុកសារពើភណ្ឌ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ ចំនួន២៤០នាក់។

នៅក្នុងពិធីបើកកិច្ចប្រជុំនោះ លោក សុខ ថុល នាយរដ្ឋបាលសាលាខេត្តសៀមរាប បានឱ្យដឹងថា ឆ្លងតាមរបាយការណ៍បូកសរុបលទ្ធផលការងាររៀបចំធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋសម្រាប់ឆ្នាំ២០២១ តាមបណ្តា មន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តសៀមរាប គឺនៅមានការខ្វះចន្លោះខ្លះ ដោយអចលនទ្រព្យមួយចំនួន ត្រូវបានផ្លាស់ប្តូរអ្នកគ្រប់គ្រងកាន់កាប់ ដោយមិនបានកាត់ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ មកដល់ពេលនេះ។

លោកលោក សុខ ថុល បានបន្តឱ្យដឹងទៀតថា ការរៀបចំធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ គឺត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (State Asset Register Management Information System-SARAMIS ) គ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងដាក់ឱ្យអនុវត្តចំពោះអាជ្ញាធរកាន់កាប់ និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ដែលជារដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់។

ចំណែកលោក នូ សុបញ្ញា អនុប្រធាននាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ បានមានប្រសាសន៍ឱ្យដឹងនាកិច្ចប្រជុំនោះថា គណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន SARAMIS ដែលក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដាក់ឱ្យអនុវត្ត និង តម្រូវឱ្យបានរួចរាល់មុនដំណាច់ត្រីមាសទី១ ក្នុងឆ្នាំ២០២២ និង ប្រគល់ជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងរដ្ឋបាលខេត្ត ដើមី្បតម្កល់ទុកជាឯកសារ និង តាមដានការប្រើប្រាស់ ចាត់ចែងទ្រព្យសម្បត្តិរដ្ឋ។

ក្នុងនោះដែរលោក នូ សុបញ្ញា ក៏បានលើកឡើងនូវការអនុវត្តជាក់ស្តែង នៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់មួយចំនួន ដែលធ្វើបញ្ជីសារពើភណ្ឌ បានត្រឹមឆ្នាំ២០១៨នោះ គឺត្រូវបន្តធ្វើឱ្យបានរួចរាល់ពីព្រោះថា បញ្ហាទ្រព្យសម្បត្តិរដ្ឋនេះ ពីមួយអាណត្តិទៅមួយអាណត្តិមានការ វិវត្តទៀតផង។ ម៉្យាងទៀតទ្រព្យសម្បត្តិមួយចំនួន ត្រូវបានអ្នកផ្សេងគ្រប់គ្រង តែមិនទាន់បានធ្វើការកាត់ចេញពីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនៅឡើយ។ បញ្ហាទាំងនេះហើយ ដែលធ្វើឱ្យមានភាពស្រពិចស្រពិល ដែលធ្វើឱ្យមន្ត្រីគ្រប់គ្រងសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ មានភាពស្មុក ស្មាញ ក្នុងការរៀបចំធ្វើបញ្ជីសារពើភណ្ឌ។ កត្តានេះហើយទើបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន SARAMIS ក្នុងការងាយស្រួលការគ្រប់គ្រង៕ដោយហង្ស សៀក សម្រួលផ្សាយដោយ៖ dara

0 comments:

Post a Comment