-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, April 16, 2022

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសអញ្ជើញអភិសេករូបសំណាក ព្រះថោង-នាងនាគ

ចំនួនអ្នកទស្សនា: Views


(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបសំណាកព្រះថោង-នាងនាគ។

នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាប្រមាណ៤០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថាសំណេះសំណាល ក្នុងពិធីអភិសេករូបសំណាកព្រះថោងតោងស្បៃនាងនាគ

* សម្តេចតេជោ ហ៊ុន សែន កោតសរសេរលើឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងក្រុមការងារ ដែលបានរៀបចំរូបសំណាកព្រះថោងតោងស្បៃនាងនាគ នៅខេត្តព្រះសីហនុ នាពេលនេះ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្រុងព្រះសីហនុ ជាក្រុងមួយដែលបង្កើតឡើងដោយ អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ

* សម្តេចតេជោ ហ៊ុន សែន អះអាងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពេញចិត្តជាខ្លាំងចំពោះរូបភាពព្រះថោងនាងនាគ

* សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីដើមកំណើតនៃប្រពៃណីព្រះថោងតោងស្បៃនាងនាគ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅថ្ងៃទី០២ នៃបុណ្យចូលឆ្នាំម្សិលមិញមានពលរដ្ឋជាង១.៥លាននាក់ដើរកម្សាន្តនៅទូទាំងប្រទេស

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ម្សិលមិញមានអ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា ត្រឹមតែ១២នាក់ប៉ុណ្ណោះ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចគ្មានបំណងដាក់បម្រាមណាមួយទៅលើការលេងកម្សាន្តនោះទេ សូមអាជ្ញាធរកុំឱ្យអនុវត្តវិធានការសុខាភិបាល សម្រាប់ការលេងកម្សាន្តនៅបុណ្យចូលឆ្នាំនេះ

* សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីសម្តេចធ្លាក់ខ្លួនពិការភ្នែក កាលពីអំឡុងបុណ្យចូលឆ្នាំ កាលពីសម័យសង្គ្រាមជាង៤០ឆ្នាំមុន

* សម្តេចតេជោ ហ៊ុន សែន មិនចង់ឱ្យយុវជនខ្មែររងគ្រោះដោយសារសង្គ្រាម ដូចជំនាន់យុវភាពរបស់សម្តេចនោះទេ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាពមានតម្លៃខ្លាំងណាស់ កុំចាំមានសង្គ្រាមទើបស្រែករកសន្តិភាព

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា យើងទាំងអស់គ្នាត្រូវរួមគ្នាការពារសន្តិភាព ទោះបីជាអ្នកនោះនៅក្នុងគណបក្សណាក៏ដោយ ចំណុចរួមគ្នា គឺការពារសន្តិភាព

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទោះបីជាមានខេត្ត៤ អនុញ្ញាតឱ្យប្រជាជនជ្រើសរើសក្នុងការពាក់ ឬមិនពាក់ម៉ាស់ ប៉ុន្តែ៣ថ្ងៃនេះ នៃបុណ្យចូលឆ្នាំថ្មី គឺភាគច្រើនមិនមានការពាក់ម៉ាស់នោះទេ

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ពលរដ្ឋ បន្តអនុវត្តវិធានការសុខាភិបាល ទោះបីជាសម្តេចអំពាវនាវឱ្យអាជ្ញាធរកុំអនុវត្តវិធានការលើពលរដ្ឋ ដែលមិនអនុវត្តវិធានការសុខាភិបាលក៏ដោយ

* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំង នឹងអាចទទួលយកវ៉ាក់សាំងនៅតាមទីតាំងដែលអាជ្ញាធររៀបចំ នៅតាមកន្លែងកម្សាន្តមួយចំនួន នៅថ្ងៃចុងក្រោយ នៃបុណ្យចូលឆ្នាំ

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាជាពិសេសឱកាសបុណ្យចូលឆ្នាំ ព្រោះថាកូវីដ១៩ មិនមានអ្នកស្លាប់ទេ តែគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សរាល់ថ្ងៃ

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អាជ្ញាធរ យកចិត្តទុកដាក់បង្កើនការការពារពលរដ្ឋ ដែលដើរកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំ ហើយសម្តេចក៏បានកោតសរសើរផងដែរចំពោះអាជ្ញាធរ ក្នុងការការពារផ្ទះសម្បែង និងពលរដ្ឋ ២ថ្ងៃមកនេះបានយ៉ាងល្អប្រសើរ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា តាមការគណនា ការដើរកម្សាន្តរបស់ពលរដ្ឋអំឡុងបុណ្យចូលឆ្នាំនៅឆ្នាំនេះ មានចំនួនច្រើនជាងការដើរកម្សាន្តកាលពីមុនកូវីដ១៩ ទៅទៀត

* សម្តេចតេជោ ហ៊ុន សែន ជូនពរជនរួមជាតិនៅក្នុង និងក្រៅប្រទេស ទទួលបានសេចក្តីសុខ ចម្រើនរុងរឿង ជាមួយពុទ្ធពរ៥ប្រការ ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ព.ស ២៥៦៦។






















0 comments:

Post a Comment