-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, March 16, 2022

គណៈសង្ឃខេត្តកំពង់ឆ្នាំងបើកវិញ្ញាសាប្រឡងចូលរៀនមធ្យមសិក្សាបឋមភូមិឆ្នាំសិក្សា ២០២២-២០២៣ នៅមណ្ឌលប្រឡងវត្តអារញ្ញិការាម

ចំនួនអ្នកទស្សនា: Views



 កំពង់ឆ្នាំង: ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២  នៅថ្ងៃ១៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២ នៅមណ្ឌល វត្តអារញ្ញិការាម ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានរៀបចំការប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យសម្រាប់ឆ្នាំសិក្សា២០២២-២០២៣។

អញ្ជើញ និងនិមន្តបើកវិញ្ញាសាប្រឡងដោយព្រះរតនមុនីញាណ កែវ មុនី ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះធម្មធរគណៈខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក សែម ផុន ប្រធានប្រតិភូ នៃក្រសួងធម្មការ និងសាសនា មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការរដ្ឋបាលសាលាខេត្ត ព្រមទាំងសមណសិស្សសរុបចំនួន ២១៧អង្គ/នាក់ ក្នុងនោះមានបេក្ខជនមកពីខេត្តពោធិ៍សាត់ ១១៧អង្គ/នាក់ ផងដែរ។

ព្រះរតនមុនីញាណ កែវ មុនី មានសង្ឃដីកាថា ការប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យឆ្នាំសិក្សា២០២២-២០២៣ សម្រាប់សមណសិស្សទាំងអស់នាថ្ងៃនេះ គឺជាការវាស់ស្ទង់នូវចំណេះដឹង ដែលព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងគ្រហស្ថមួយចំនួន ដែលបានខិតខំសិក្សារៀនសូត្រកន្លងមក និងដើម្បីសិក្សាបន្តនូវកម្រិតថ្នាក់បន្តទៀត។

ព្រះអង្គបានបន្តថា ដើម្បីចូលរួមថែរក្សាវិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ គប្បីអ្នកប្រតិបត្តិទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្បួនច្បាប់ធម៌វិន័យឱ្យបានត្រឹមត្រូវ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមដំបូលប្រទេសជាតិមានសុខសន្តិភាព និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ព្រះអង្គបានមានសង្ឃដីកាបន្តទៀតថា ការប្រឡងចូលរៀនមធ្យមសិក្សាបឋមភូមិឆ្នាំសិក្សា២០២២-២០២៣ ត្រូវអនុវត្តន៍ឱ្យស្របតាមគោលការណ៍របស់ក្រសួងធម្មការ និង សាសនាបានណែនាំ ដើម្បីធានារក្សាឱ្យបានការប្រឡងនេះ ប្រព្រឹត្តទៅដោយរលូន ប្រកប ដោយសន្តិសុខ សណ្ដាប់ធ្នាប់ និង សុវត្ថិភាព តម្លាភាព ប្រសិទ្ធភាព និង យុត្តិធម៌ សម្រាប់បេក្ខជនដែលសមណសិស្ស-សិស្សទាំងអស់មានសមត្ថភាពផ្ទាល់ខ្លួនគឺជាប់។

ព្រះរតនមុនីញាណ កែវ មុនី បានមានសង្ឃដីកាផ្តាំផ្ញើដល់គណៈកម្មការគ្រប់គ្រងការប្រឡង និងសមណសិស្ស-សិស្ស ដែលមកប្រឡងទាំងអស់ ត្រូវអនុវត្តន៍ឱ្យបាននូវវិធានការរបស់ក្រសួងសុខាភិបាល និង អនុវត្តន៍តាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង ៣កុំ ឱ្យបានជាប់ជាប្រចាំ ដើម្បីខ្លួនយើង អ្នកជិតខាងយើង និង សហគមន៍យើងចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង។

ព្រះអង្គបានឱ្យដឹងទៀតថា ការប្រឡងចូលរៀនមធ្យមសិក្សាបឋមភូមិឆ្នាំនេះ មាន១មណ្ឌល ស្មើនឹង៩បន្ទប់ សមណសិស្ស-សិស្សសរុបចំនួន ២១៧អង្គ/នាក់ ។ ក្នុងនោះបេក្ខជនមកពីខេត្តពោធិ៍សាត់ចំនួន ១១៧អង្គ/នាក់ និងខេត្តកំពង់ឆ្នាំងចំនួន ១០០អង្គ/នាក់។ ប្រឡងលើវិញ្ញាសាចំនួន០៤ គឺភាសាបាលី សរសេរតាមអាន ព្រះវិន័យ និងគណិតវិទ្យា៕ ដោយ បៃ ស៊ីថុន សម្រួលផ្សាយដោយ៖ dara

0 comments:

Post a Comment