-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, March 24, 2022

ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជួបសំណេះសំណាល សាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង ពលទាហាន កងឯកភាពទិសទី១ ប្រាសាទព្រះវិហារ

ចំនួនអ្នកទស្សនា: Views

   


ព្រះវិហារ :ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ រសៀលថ្ងៃ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣

ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយជាថវិកាចំនួន ២០៤លានរៀល របស់ក្រសួងការពារជាតិ ឧបត្ថម្ភជូនដល់នាយទាហាន នាយទាហានរង ពលទាហាន នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣ ព្រមទាំងអង្គភាពឈរជើងប្រចាំការ នៅតាមខ្សែបន្ទាត់ព្រំដែនទិសយោធភូមិភាគទី៤ និងគណៈបញ្ជាការ កងឯកភាពទិសទី១ ប្រាសាទព្រះវិហារ ចំនួន៤៤អង្គភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានថ្លែងពីសភាពការណ៍ទូទៅនៅតាមខ្សែរបន្ទាត់ព្រំដែន កម្ពុជា-ថៃ-ឡាវ នៅភូមិសាស្ត្រទិសទី១ប្រាសាទព្រះវិហារ ដោយមានសភាពស្ងប់ស្ងាត់ជាធម្មតា បើទោះ បីជាកន្លងមកមានសភាពមិនប្រក្រតីខ្លះៗបានកើតឡើងថ្មីៗក៏ពិតមែន តែរាល់សភាពការណ៍ទាំងនោះ យើងបានពុះពារធ្វើការ ដោះស្រាយដោយសន្តិវិធី ដើម្បីបញ្ចៀសបាននូវការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធ រវាងប្រទេសទាំង៣ ។ យើងអនុវត្តន៍បាននូវយុទ្ធសាស្រ្ត៣ សកម្មភាព១០ និងបទបញ្ជា១១ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញកន្លងមក ហើយរហូតមកដល់ពេលនេះ យើងមានទំនាក់ទំនងបានកាន់តែល្អជាមួយភាគីថៃ-ឡាវ ដោយបានប្រែក្លាយព្រំដែនដែលធ្លាប់តែប្រយុទ្ធគ្នា ឱ្យក្លាយជាព្រំដែនមានសន្តិភាព មានកិច្ចសហប្រតិបត្តិការល្អ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ។ ជាពិសេសអ្វីដែលជាការសបញ្ជាក់ឱ្យឃើញពីការទំនាក់ទំនងគ្នា កាន់តែល្អរវាងកងទ័ព នៃប្រទេសទាំង៣។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងកោតសរសើរវីរភាពអង់អាចក្លាហាន ស្មោះត្រង់ លះបង់សាច់ស្រស់ឈាមស្រស់ និងខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍន៍គ្រប់ហេដ្ឋារចនាសម្ព័ន្ធ ធនធានសេដ្ឋកិច្ចជូនកងទ័ព និងគ្រួសារកងទ័ព ឱ្យរស់រានមានជីវិតល្អប្រសើរ ស្របតាមគោលរបបរបស់រាជរដ្ឋាភិបាល និងការកសាងនូវប្រព័ន្ធយុទ្ធសាស្រ្តនានាជាច្រើនទៀត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ទុកជាកេរប្រវត្តិសាស្រ្ត ជូនបងប្អូនកូនក្មួយជំនាន់ក្រោយ។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្តថា បើយើងប្រៀបធៀបនៅពេលបច្ចុប្បន្នប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាំងពីបាតដៃទទេ ក្រោមនយោបាយបង្រួបបង្រួមជាតិ ដោយគ្មានអ្នកចាញ់គឺឈ្នះៗទាំងអស់គ្នា។

ឯកឧត្តមក៏បានផ្តល់អនុសាសន៍ណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បន្តក្នុងស្មារតីរួមចំណែកការពារ ជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ដែលកំពុងបន្តការរីករាលដាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចនៅលើពិភពលោក និងត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធាការ បីកុំ និង បីការពារ និងប្រុងប្រយ័ត្នរៀងៗខ្លួនបានខ្ជាប់ខ្ជួននូវវិធាការ បីកុំ និង  ការពារខ្លួនឯង គឺការពារគ្រួសារខ្លួនឯង ៕ដោយ ទិត ស្រ៊ សម្រួលផ្សាយដោយ៖ dara








0 comments:

Post a Comment