-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, February 16, 2022

ឯកឧត្តម អ៊ុក សិទ្ធិជាតិ ៖ កម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម ២០២៣ ប្រកបដោយភាពជឿជាក់ និងស្វាហាប់

ចំនួនអ្នកទស្សនា: Views




ភ្នំពេញ :ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា វិស័យកីឡាកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម -អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ប្រកបដោយភាពជឿជាក់ និងស្វាហាប់ ដើម្បីជំរុញឱ្យការទទួលធ្វើម្ចាស់ផ្ទះ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ទទួលបានកិត្តិយសជាតិ កិត្យានុភាពជាតិ និងជោគជ័យ។ ថ្លែងនៅក្នុងឱកាសសិក្ខាសាលារយៈពេល៣ថ្ងៃ ពីថ្ងៃទី១៥-១៧ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការរៀបចំផែនការចូលរួមការ
ប្រកួតកីឡាស៊ីហ្គេម ដល់ប្រតិភូកីឡាកម្ពុជា ក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ ឯកឧត្តមអគ្គនាយកីឡាមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដោយមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC និង ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ត្រៃយ៍ CAMSOC រួមទាំងគណៈកម្មការជំនាញក្រោមចំណុះជាច្រើន កំពុងបំពេញតួនាទី ភារកិច្ចតាមផែនការមេយ៉ាងស្វាហាប់។ 

នៅក្នុងដំណើរការត្រៀមនេះ ការហាត់ហ្វឹកហាត់របស់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាកំពុងសម្រួចការហ្វឹកហាត់នេះដូចគ្នាផងដែរ តាំងពីពេលហ្វឹកហាត់លក្ខណៈឯកជន និងទ្រង់ទ្រាយតូច ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ រហូតដល់ប្រមូលផ្តុំហ្វឹកហាត់ទ្រង់ទ្រាយធំលក្ខណៈបិទខ្ទប់នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ឯកឧត្តម អ៊ុក សិទ្ធិជាតិ ដែលជាអគ្គលេខាធិការរង CAMSOC ផងដែរនោះ ក៏បានលើកបង្ហាញពីការគិតគូរយ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីជម្រើសជាតិទាំងអស់ នៅក្នុងការត្រៀមលក្ខណៈឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ក៏ដូចជាការត្រៀមចូលរួមប្រកួតប្រជែង ស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាមផងដែរ។ ជាមួយគ្នានោះ 

ឯកឧត្តមអគ្គនាយក ក៏បានក្រើនរម្លឹកដល់គ្រូបង្វឹក គ្រួជំនួយ នៃក្រុមជម្រើសជាតិគ្រប់ប្រភេទកីឡាទាំងអស់ ត្រូវតែបន្តកិច្ចខិតខំបន្ថែមទៀត ក្នុងការបង្វឹកដល់កីឡាករ កីឡាការិនី ក៏ដូចជាការងារត្រៀមលក្ខណៈមួយចំនួនទៀត ក្នុងការត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាម ដើម្បីឱ្យទទួលបានលទ្ធផលល្អប្រសើរជូនជាតិមាតុភូមិ។ លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានគូសបញ្ជាក់ថា សិក្ខាសាលា ស្តីពីការរៀបចំផែនការចូលរួមការប្រកួតកីឡាស៊ីហ្គេម ដល់ប្រតិភូកីឡាកម្ពុជាក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ ដោយមានគ្រូបង្វឹកជម្រើសជាតិ ចំនួន៥៤នាក់ (ផ្ទាល់) និងសិក្សាតាម Zoom

 ចំនួន១១២នាក់ លើ៣៨ប្រភេទកីឡា។ សិក្ខាសាលានេះមានគោលបំណងឱ្យគ្រូបង្វឹក និងគ្រូជំនួយយល់ដឹង អំពីបេសកកម្មការរៀបចំផែនការ និងស្គាល់តួនាទី ភារកិច្ចរបស់ខ្លួនប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ សេចក្តីថ្លៃថ្នូរ ប្រកបដោយកិត្តិយស មោទនភាពជាតិ ក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ទទួលបានជោគជ័យជូនជាតិមាតុភូមិ។ លោក ប៉ុន សុខ ក៏ស្នើឱ្យគ្រូជម្រើសជាតិទាំងអស់ មេត្តាយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេសនាម បទពិសោធន៍ និងចំណេះដឹងថ្មីៗបន្ថែមទៀត សម្រាប់យកទៅអនុវត្តន៍ក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២២ ឱ្យមានប្រសិទ្ធភាពខ្ពស់៕ ដោយ ហេង ណាលីន សម្រួលផ្សាយដោយ៖ ​dara


0 comments:

Post a Comment