សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181/ 016998799


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799


Tuesday, February 15, 2022

ក្រសួងព័ត៌មានត្រៀមរៀបចំការថតកម្មវិធីអបអរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ នៅរមណីយដ្ឋានកោះស្លាកែត

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានណែនាំឱ្យអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ត្រូវត្រៀមរៀបចំការថតកម្មវិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃ ណីជាតិ នៅរមណីយដ្ឋានកោះស្លាកែតឱ្យបានល្អ ដើម្បីធ្វើការផ្សាយឱ្យប្រជាពលរដ្ឋបានទស្សនា នៅក្នុងថ្ងៃបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ឱ្យរលូននិងប្រកប ដោយគុណភាព។ 

ក្នុងឱកាសនៃកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួងព័ត៌មាន ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ ជាមួយថ្នាក់ដឹក នាំ និងអគ្គនាយក នៃអគ្គនា យកដ្ឋានទាំង៥ ចំណុះក្រសួងព័ត៌មាន ដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លង មក និងពិភាក្សាការងារ ដែលត្រូវអនុវត្តបន្ត នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បានមានប្រសាសន៍ថា នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ និងដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានទស្សនាពីល្បែងប្រជាប្រិយ៍ ល្បែងកំសាន្តផ្សេងៗ និងចម្រៀងប្រពៃណី ខាងអគ្គ នាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នឹងត្រូវត្រៀមរៀបចំការថតកម្មវិធីកំសាន្ដសប្បាយៗ  នៅរមណីយដ្ឋានកោះស្លាកែតដែលមានទេសភាពនិងសោភ័ណភាពស្រស់ស្អាត។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការរៀបចំថតផ្សាយកម្មវិធីសិល្បៈទាំងនេះ គឺក្នុងន័យបង្កលក្ខណៈសប្បាយរីករាយផង និងជាការផ្សព្វផ្សាយថែរក្សាប្រពៃណីវប្បធម៌ជាតិដល់ក្រុមយុវជនឱកាសបុណ្យចូលឆ្នាំថ្មី។ ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ឯកឧត្តម រដ្ឋមន្រ្ដី ក៏បានណែ នាំអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាត្រូវធ្វើយ៉ាងណាសហការជាមួយនឹងម្ចាស់រមណីយដ្ឋានកោះស្លាកែត ក៏ដូចជាម្ចាស់ឧបត្ថម្ភមួយ ចំនួន ឱ្យបានល្អដោយត្រៀមនៅក្នុងការរៀបចំកម្មវិធីក៏ដូច ជារៀបចំគណៈកម្មការរៀបចំថតកម្មវិធីនេះឱ្យបានរលូន។ សំឡេង៖ « ឯកឧត្តមរដ្ឋមន្ត្រីលោកបានណែនាំឱ្យអគ្គនា យកដ្ឋានទូរទស្សន៍ជាតិកម្ពុជាត្រៀមរៀបចំការថតកម្មវិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃ ណីជាតិនៅរមណីយដ្ឋានកោះស្លាកែតនេះឱ្យបានល្អនិងយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់បំផុត។ ហើយជាពិសេសបង្កើតកម្មវិធីលេងល្បែងប្រជាប្រិយឱ្យបានច្រើន និងផ្សព្វផ្សាយឱ្យបង ប្អូនប្រជាជនដែលរស់នៅក្នុងតំបន់នោះចូលរួមនៅក្នុងការលេងល្បែងកម្សាន្តនេះផងដែរ ដូចជាល្បែងទាញព្រ័ត្រ ការជិះកង់ឆ្លងស្ពានជាដើម ដើម្បីធ្វើយ៉ាងណាឱ្យបងប្អូនប្រជា ជនរបស់យើងបានចូលរួមនៅ ក្នុងការលេងល្បែងប្រជាប្រិយដែលទូរទស្សន៍ជាតិកម្ពុជាគ្រោងនឹងរៀបចំថត ដើម្បីចាក់ផ្សាយនៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងផងដែរ»។   គួររំលឹកថា កាលពីព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំក្រោមឱវាទ និងក្រុមការងារ ថតកម្មវិធីសិល្បៈកំសាន្ត របស់អគ្គនាយ កដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានអញ្ជើញទៅពិនិត្យទីតាំង សម្រាប់ថតកម្មវិធី ល្បែងប្រជាប្រិយ និងល្បែងកំសាន្តផ្សេងៗ នៅទីតាំង រមណីយ ដ្ឋានកោះស្លាកែត ស្ថិតក្នុងភូមិ ដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីសម្រាប់ថតកម្មវិធីកម្សាន្ត សប្បាយ ថ្មី ប្លែក សម្រាប់ឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលឈានចូលមកដល់នាពេលខាងមុខ នេះ។        នៅក្នុងឱកាសនោះ   ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានបញ្ជាក់ថា ចាប់ពីពេលនេះទៅ ក្រុមការងារ ទទក នឹងត្រៀមរៀបចំកម្មវិធីថតឱ្យបានច្បាស់ លាស់ ដែលគ្រោងថត រយៈ ពេល ២ទៅ៣ថ្ងៃ តែអ្វីដែលសំខាន់ គឺក្រុមការងារ ត្រូវតែអនុវត្តន៍តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរីករាលដែលនៃជំងឺកូវីដ- ១៩ ពិសេស អូមីក្រុង ដែលកំពុងមានការឆ្លងកើនឡើងគួរឱ្យបារម្ភ ៕










0 comments:

Post a Comment