ភ្នំពេញ: ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្រុមការងារជំងឺកូវីដ-១៩ របស់ប្រទេសឥណ្ឌូណេស៊ីបានប្រកាសអំពីការកំណត់រយៈពេលនៃការធ្វើចត្តាឡីស័កសម្រាប់ក្រុមអ្នកដំណើរមួយចំនួនក្នុងស្ថានភាពពិសេស រួមទាំងលក្ខខណ្ឌវេជ្ជសាស្ត្រដែលគំរាមកំហែងដល់អាយុជីវិត ឬត្រូវការតម្រូវការពិសេស ក៏ដូចជាកាលៈទេសៈនៃទុក្ខសោកដូចជាការស្លាប់សមាជិកគ្រួសារជាដើម។
រយៈពេលនៃការធ្វើចត្តាឡីស័កដែលត្រូវបានកំណត់នេះក៏អាចផ្តល់ឱ្យជនបរទេសបានផងដែរ សម្រាប់អ្នកដំណើរដែលជាអ្នកដឹកនាំទីភ្នាក់ងារតំណាងបរទេស អ្នកកាន់ទិដ្ឋាការការទូត ឬទិដ្ឋាការការងារពីស្ថាប័នថ្នាក់ក្រសួង ឬខ្ពស់ជាងនេះ ភ្ញៀវទេសចរណ៍ដែលចូលទៅក្នុងប្រទេសឥណ្ឌូណេស៊ីក្រោមកម្មវិធីនៃការរៀបចំច្រករបៀងទេសចរណ៍ គណៈប្រតិភូដែលជាសមាជិកក្រុមប្រទេស G20 និងសមាជិកសង្គមអន្តរជាតិសំខាន់ៗ។
អ្នកដំណើរទាំងនោះត្រូវតែដាក់សំណើសម្រាប់អនុវត្តរយៈពេលនៃការធ្វើចត្តាឡីស័កដែលបានកំណត់នេះ ដែលមានរយៈពេលយ៉ាងហោចណាស់ពី ៣ថ្ងៃទៅ ៧ថ្ងៃ មុនពេលចូលទៅក្នុងប្រទេសឥណ្ឌូណេស៊ី៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ dara
0 comments:
Post a Comment