-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, January 31, 2022

សម្ដេចតេជោ ហ៊ុន សែន៖ បើទោះបីជាត្រូវធ្វើសង្គ្រាមដើម្បីការពារថ្ងៃ៧មករា ក៏ហ៊ានធ្វើដែរ

ចំនួនអ្នកទស្សនា: Views


 ភ្នំពេញ: ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២

ក្នុងខណៈដែលមានអ្នកវិភាគមួយចំនួនបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាមិន បានប្រារព្ធពិធីបុណ្យថ្ងៃរំដោះ៧មករា ហាក់ដូចជាបាន និងកំពុងដកខ្លួនថយចេញពីឥទ្ធិ ពលរបស់វៀតណាមនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា គ្មានពេលណាដែលគណបក្សប្រជាជន និងប្រជាជនកម្ពុជា ដែលបានរស់រានមានជីវិតដោយសារ៧មករា បំភ្លេចថ្ងៃ៧មករានោះទេ បើទោះបីជាត្រូវធ្វើសង្គ្រាមដើម្បីការពារ៧មករា ក៏ហ៊ានធ្វើដែរ។

ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វស្ពានឫស្សីកែវ ឆ្លងកាត់ទន្លេសាប នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងពេលដែលឆ្នាំ២០២០ និងឆ្នាំ២០២១ គណបក្សប្រជាជនកម្ពុជាមិនបានប្រារព្ធពិធីបុណ្យថ្ងៃរំដោះ៧មករានោះ មានគេវិភាគថាគណបក្សប្រជាជនកម្ពុជាហាក់ដូចជាបាននិងកំពុងដកខ្លួនថយចេញពីឥទ្ធិពលរបស់វៀតណាម។ សម្ដេចតេជោបានបញ្ជាក់ទៅអស់លោកបណ្ឌិតទាំងឡាយដែលធ្វើការវិភាគរបៀបនេះថា «គ្មានពេលណាដែលគណបក្សប្រជាជន និងប្រជាជនកម្ពុជា ដែលបានរស់រានមានជីវិតដោយសារ៧មករា បំភ្លេចថ្ងៃ៧មករានោះទេ អ្នកត្រូវចាំត្រង់កន្លែងហ្នឹង»។ សម្ដេចតេជោគូសបញ្ជាក់ថា «បើទោះបីជាត្រូវធ្វើសង្គ្រាម ដើម្បីការពារ៧មករា ក៏ហ៊ានធ្វើដែរ»។ ប៉ុន្តែគណបក្សប្រជាជនមានការចាំបាច់ដើម្បីបញ្ជូនសារទៅកាន់ជនរួមជាតិរបស់ខ្លួនថា សម័យកូវីដ១៩ ត្រូវតែមានការប្រុងប្រយ័ត្ន សូម្បីតែបុណ្យដែលមានចុះក្នុងប្រតិទិននៃការឈប់សម្រាក ក៏គណបក្សប្រជាជនមានការប្រយ័ត្នប្រយែងក្នុងការធ្វើ ដើម្បីកុំឱ្យគណបក្សប្រជាជនក្លាយទៅជាចំណុចផ្ទុះនៃកូវីដ១៩។

សម្ដេចតេជោនាយករដ្ឋមន្ត្រីលើកឡើងថា រឿង៧មករាទោះបីជាវៀតណាមមកជួយ ក៏ប៉ុន្តែជាជីវិតរបស់ប្រជាជនកម្ពុជា។ សូមផ្ដាំត្រឡប់ទៅវិញឱ្យយល់ឱ្យភ្លឺភ្នែក។ ៧មករា គឺជាក្បាលរបស់យើងទាំងអស់គ្នា ក្បាលមនុស្សខ្មែរទាំងអស់គ្នា ទោះបីអ្នកឯងមិនស្គាល់ ជារឿងរបស់អ្នកឯង ក៏ប៉ុន្តែគ្មានពេលណាដែលគណបក្សប្រជាជនបោះបង់ចោល៧មករាទេ។ តែគណបក្សប្រជាជនមានការចាំបាច់ ដើម្បីបញ្ជូនសារនៃការប្រុងប្រយ័ត្នសម្រាប់ការរៀបចំពិធីនានា។ គ្មានពេលណាមួយ ដែលគណបក្សប្រជាជនបោះបង់ចោលនូវអ្វីដែលជាសមិទ្ធផលចម្បងរបស់ខ្លួនទេ។ សម្ដេចតេជោថ្លែងទៀតថា “អ្នកវិភាគស្ទើរភ្លើងខ្លះគួរត្រូវបានសិក្សាឱ្យច្បាស់ ហើយបើគណបក្សប្រជាជនបោះបង់ចោល៧មករា មានន័យថាគណបក្សប្រជាជនអត់បានធ្វើអ្វីកាលពីអតីតកាល។ អីចឹងគេគិតថា មិនធ្វើបុណ្យ៧មករា គឺគណបក្សប្រជាជនហាក់ដូចជាបានដកថយចេញពីឥទ្ធិពលរបស់វៀតណាម។ រឿងនេះវៀតណាមពិតជាបានមកជួយកម្ពុជា ប៉ុន្តែវាជាផលប្រយោជន៍របស់ប្រជាជនកម្ពុជាទេតើ។ នេះខ្ញុំគ្រាន់តែបកស្រាយត្រឡប់ទៅវិញ”៕ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ dara

0 comments:

Post a Comment