-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, November 30, 2021

អភិបាលខេត្ត ចូលរួមអបអរខួបលើកទី៣នៃការដាក់បញ្ចូលល្ខោនខោល វត្តស្វាយអណ្ដែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌របស់អង្គការយូណេស្កូ

ចំនួនអ្នកទស្សនា: Views



កណ្ដាល: ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២១

នារសៀលថ្ងៃ១០រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវត្តស្វាយអណ្ដែត ក្នុងស្រុកល្វាឯម ខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តខេត្តកណ្ដាល បានអញ្ជើញជាធិបតីក្នុងពិធីអបអរសាទរខួបលើកទី៣ នៃការដាក់បញ្ចូលល្ខោនខោល វត្តស្វាយអណ្ដែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ ។

ក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានអំពាវនាវដល់ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមសហការគ្នា ដើម្បីអភិរក្ស និងអភិវឌ្ឍន៍ល្ខោនខោល វត្តស្វាយអណ្ដែត ឱ្យបានឋិតថេរគង់វង្សតរៀងទៅ ដើម្បីទុកជាអត្តសញ្ញាណ និងកិត្យានុភាពជាតិ ហើយត្រូវចងចាំថា " កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាតិ គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប " ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា បុព្វបុរសដូនតារបស់យើង បានខិតខំប្រឹងប្រែង ថែរក្សា និងការពារ នៅគ្រប់សម័យកាលទាំងអស់ ដើម្បីឱ្យកូនខ្មែរស្គាល់អំពីតម្លៃរបស់ខ្លួន និងបានផ្សព្វផ្សាយអំពីកេរដំណែល ព្រលឹងជាតិ អត្តសញ្ញាណជាតិ ទៅដល់ឆាកអន្តរជាតិ ដូច ពាក្យស្លោកមួយពោលថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន។ ក្នុងនាមយើងទាំងអស់គ្នា ជាកុលបុត្រ កុលធីតា របស់ដូនតាខ្មែរ ត្រូវតែរួបរួមសាមគ្គីគ្នា ខិតខំការពារឱ្យបាននូវសម្បត្តិវប្បធម៌ជាតិ ។ ព្រោះជាព្រលឹងរបស់ជាតិ ដែលអាចបង្ហាញឱ្យពិភពលោក បានស្គាល់ពីអត្តសញ្ញាណ អរិយធម៌របស់ខ្មែរ អំពីទឹកដីដ៏បវរដែលជាទឹកដីសម្បូរទៅដោយជីជាតិ ,ផល្លានុផល និងដំណាំហូបផ្លែគ្រប់ប្រភេទ ប្រកបដោយសុខសន្តិភាព ឯករាជ្យជាតិ អធិបតេយ្យជាតិ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា កម្ពុជាមានសម្បត្តិវប្បធម៌ ដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌរូបី និងអរូបី របស់អង្គការយូណេស្កូ ពិភពលោក រួមមាន៖ ប្រាសាទអង្គរវត្ត, របាំព្រះរាជទ្រព្យ, ល្ខោនស្រមោលស្បែកធំ, សារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, ឯកសារសំឡេងនិទានរឿងរាមកេរ្តិ៍ដោយតាគ្រុឌ, ប្រាសាទព្រះវិហារ, ល្បែងទាញព្រ័ត្រ, ចាប៉ីដងវែង, ប្រាសាទសំបូរព្រៃគុក, និង ល្ខោនខោល វត្តស្វាយអណ្ដែត ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្ដាល) សម្រួលផ្សាយដោយ៖ ដារ៉ា




ប្រមុខរាជរដ្ឋាភិបាល អបអរសាទរខួប៥ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ :ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការអបអរសាទរខួប៥ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (៣០ វិច្ឆិកា ២០១៦-៣០ វិច្ឆិកា ២០២១) នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី។

នៅលើផេកផ្លូវការនាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោបានសរសេរថា អបអរសាទរខួប៥ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (៣០ វិច្ឆិកា ២០១៦-៣០ វិច្ឆិកា ២០២១) កាលពី ៥ឆ្នាំមុន នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី។ សម្ដេចតេជោបន្កថា “ ចាប៉ីដងវែង “ ជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន របស់ព្រះរាជាណាចក្រកម្ពុជាតែមួយគត់ ដែលបានថែរក្សាអស់រយៈពេលដ៏យូរលង់ណាស់មកហើយ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ សម្តេចតេជោក៏សូមឱ្យកូនខ្មែរគ្រប់រូប ត្រូវចេះស្រឡាញ់ និង ចូលរួមថែរក្សា ការពារ នូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល៕ ដោយជឹម ណារី សម្រួលផ្សាយដោយ៖ dara

Monday, November 29, 2021

ក្រុមការងារ​ថ្នាក់​ខេត្ត​កំពង់ចាម​បេីកកិច្ច​ ប្រជុំ​បន្ទាន់លេីបញ្ហាបឹងទន្លេសាប

ចំនួនអ្នកទស្សនា: Views


ខេត្តកំពង់ចាម​ ៖​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ នៅ​ ព្រឹក​ថ្ងៃទី២៨ ខែវិច្ចិកា​ ឆ្នាំ២០២១ បានចូលរួមកិច្ចប្រជុំស្តីពីវិធានការទប់ស្កាត់និងបង្ក្រាបជាបន្ទាន់នូវការកាប់ព្រៃលិចទឹក និងការទន្រ្ទានដីបឹងទន្លេសាប​ តាមប្រព័ន្ធ​វីដេអូ​ Zoom​ Meeting​ ក្រោមអធិបតីភាព​ លោក​ ជា​ សុផា​រ៉ា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី​នគរូបនីយកម្ម​ និងសំណង់ ក្រោយ​សម្តេចតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ដាក់​ បទ​បញ្ជា​យ៉ាង​តឹង​រឹង​លេីបញ្ហាបឹងទន្លេសាប​ ។ 

កិច្ចប្រជុំនេះ​ មានការអញ្ចេីញចូលរួមពី​៖​  ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ លោក​ អភិបាលរងខេត្ត​ លោកនាយក​​រដ្ឋបាលសាលាខេត្ត​ កងកម្លាំងប្រដាប់អាវុធ​ លោក-លោកស្រី​ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ​ មន្រ្តីរាជការ​ថ្នាក់ខេត្ត​មួយចំនួនទៀត​ ។ 

កាលពី​ម្សិលមិញ​ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីកម្ពុជាបានបញ្ជាឲ្យអភិបាលខេត្តនានាត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះជនខិលខូចមួយចំនួនដែលលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ​ ។ 

សូមសង្ខេបយ៉ាងខ្លីអំពីមុខងារទន្លេសាប បានបង្កើតជាផ្លូវនាវាចរមួយដ៏មាន​សារប្រយោជន៍។ នៅរដូវវស្សា

បឹងទន្លេសាបប្រកបទៅដោយ ទូកប៉ុកចាយបើកក្ដោង។

 រីឯស្ទឹងមានកប៉ាល់តូចៗ និងទូកប៉ុកចាយ

ដែលមានចំណុះមិនលើសពី១០០​តោន។


នៅរដូវប្រាំងក្នុងបឹងទន្លេសាបគេអាចធ្វើនាវាចរបានចំពោះតែកូនទូកតែប៉ុណ្ណោះ។ 

បឹងទន្លេសាបគឺជាមជ្ឈមណ្ឌលនេសាទមួយយ៉ាងធំគឺជាមជ្ឈមណ្ឌល

ត្រីធំជាងគេនៅលើពិភពលោកពីព្រោះទីនោះមានព្រៃលិចទឹក

ដែលជម្រកដ៏សម្បូរអាហារនៃសត្វត្រីទាំងឡាយ​ ៕
















ក្រសួងរៀបចំដែនដី​សម្រេចបង្កើតក្រុមការងារចុះ​ ពិនិត្យ ​និងស្រាវជ្រាវការងារទន្ទ្រានដីព្រៃលិចទឹកតំបន់ទន្លេសាប​ ស្ថិតនៅខេត្តចំនួន៦:

ចំនួនអ្នកទស្សនា: Views

   

រាជធានីភ្នំពេញ: ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១

ក្រសួងរៀបចំដែនដី​សម្រេចបង្កើតក្រុមការងារចុះ​ ពិនិត្យ ​និងស្រាវជ្រាវការងារទន្ទ្រានដីព្រៃលិចទឹកតំបន់ទន្លេសាប​ ស្ថិតនៅខេត្តចំនួន៦:


Saturday, November 27, 2021

នាយករដ្ឋមន្ត្រីថៃ៖ ASEM នឹងពង្រីកជើងមេឃដល់យុវជនក្នុងការយល់ដឹង ហើយក៏ជាគន្លឹះ ក្នុងការផ្លាស់ប្តូរពិភពលោក

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ :ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃបានគូសបញ្ជាក់ថា កិច្ចប្រជុំ ASEM លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងពង្រីកជើងមេឃដល់យុវជនក្នុងការយល់ដឹង ហើយយុវជនគឺជាគន្លឹះក្នុងការផ្លាស់ប្តូរពិភពលោក។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួម(JOINT PRESS CONFERENCE) នៃពិធីបិទកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13) ឯកឧត្ដម ប្រាយុទ្ធ ចាន់ អូចា(Prayut Chan-O-Cha) នាយករដ្ឋមន្ត្រីថៃបានលើកឡើងថា ផ្នែកឌីជីថលនឹងពង្រីកជើងមេឃដល់យុវជនក្នុងការយល់ដឹង ហើយយុវជនគឺជាគន្លឹះក្នុងការផ្លាស់ប្តូរពិភពលោក។ ឯកឧត្ដមនាយករដ្ឋមន្រ្ដីបានបន្ដថា ក្នុងនាមជាប្រទេសដែលធ្វើការសម្របស្រួលប្រទេសក្នុងតំបន់អាស៊ាន សូមអបអរសាទរកម្ពុជាចំពោះការរៀបចំដោយជោគជ័យ ASEM លើកទី១៣ ដែលទទួលបានជោគជ័យក្នុងបរិបទដល់ប្រឈមដោយជំងឺកូវីដ១៩។ ឯកឧត្ដមបានបន្ដថា កិច្ចប្រជុំនេះបង្ហាញឱ្យប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុបធ្វើកិច្ចសហប្រតិបត្តិការពហុភាគីនិយមដើម្បីបង្ហាញពិភពលោកឱ្យមានប្រក្រតីភាពធម្មតាដោយមានតុល្យភាព។ ទន្ទឹមនេះ មេដឹកនាំ ASEM បានបង្ហាញបំណងរួមក្នុងការធ្វើការរួមគ្នាលើពហុភាគីនិយមផងដែរ។ ឯកឧត្ដមបានលើកឡើងទៀតថា ប្រសិនបើយើងសំឡឹង២០ឆ្នាំ មកក្រោយ នៅពេលថៃធ្វើម្ចាស់ផ្ទះកិច្ចប្រជុំ ASEM គឺបរិបទដែលជួបប្រទះក្នុងអាស៊ី និងអឺរ៉ុបគឺបានផ្លាស់ប្តូរយ៉ាងច្រើន។ ឯកឧត្ដមបានអះអាងថា គ្មានប្រទេសណាមួយដោះស្រាយបញ្ហាប្រឈមដោយម្នាក់ឯងនោះទេ ដូចជាការប្រែប្រួលអាកាសធាតុ និងជំងឺឆ្លងដូចជាជំងឺកូវីដ ១៩ ឬជម្លោះអន្តរជាតិក្តី។ ឯកឧត្ដមនាយករដ្ឋមន្រ្ដីបានបន្ថែមថា“យើងត្រូវរួមគ្នាធ្វើសហប្រតិបត្តិការតាមរយៈយន្តការពហុភាពបើទោះបីប្រទេសធំ ឬតូចក្តីត្រូវផ្តល់ឱកាស ដែលកសាងនូវការយល់ដឹងពីគ្នាដោយទំនុកចិត្ត និងផ្តល់ប្រយោជន៍ គ្នាទៅវិញទៅមក។ ខ្ញុំជឿថាវិធីពង្រឹងពហុភាគីនិយមគឺខិតខំពង្រឹងតុល្យភាពនៃកិច្ចការទាំងក្នុងទំនាក់ទំនងអន្តរជាតិ និងដំណោះស្រាយបញ្ហាសកល”។

ឯកឧត្ដមនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា កិច្ចប្រជុំ ASEM មានផលប្រយោជន៍ចំនួន៣គឺ៖ ១. ASEM នឹងជួយធានានូវការស្តារសេដ្ឋកិច្ចបន្ទាប់ពីជំងឺកូវីដ១៩ដែលមានលក្ខណៈបរិក្ខារ ប្រកបដោយនិរន្តេភាព។ ឯកឧត្ដមជឿជាក់ថា កិច្ចប្រជុំនេះ នឹងធ្វើឱ្យតំបន់ទាំងពីរ(អឺរ៉ុប-អាស៊ី) កសាងប្រក្រតីភាពថ្មីមួយតាមវិទ្យាសាស្ត្រ និងនវានុវត្តន៍។ ២. ASEM នឹងជួយតំបន់ទាំងពីរ អាស៊ី និងអឺរ៉ុប ឱ្យខិតជិតគ្នា ក្នុងនោះជួយឱ្យរស់ឡើងវិញនូវវិស័យទេសចរណ៍នៃប្រទេសទាំងពីរ និង ៣. ASEM នឹងជួយលើផ្នែកកិច្ចសហប្រតិបត្តិការលើផ្នែកឌីជីថលក្នុងយុគសម័យប្រក្រតីភាពដែលផ្តល់ប្រយោជន៍ដល់យុវជន៕ដោយ៖ ប៊ុនរិទ្ធ សម្រួលផ្សាយដោយ៖ dara




ឯកឧត្តម គន់ គីម អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ ឯកឧត្តម ងួន រតនៈ ជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ

ចំនួនអ្នកទស្សនា: Views

   



(កំពង់ធំ ) ៖ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១

ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធីបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់ ឯកឧត្តម ងួន រតនៈ ជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និង អភិបាលស្រុក ចំនួន ៤ស្រុក ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាស្រុក ។

នៅក្នុងឱកាសនោះ ឯកឧត្តម ក៏បានផ្ដល់អំណោយនិងថវិកាមួយចំនួនជូនដល់បងប្អូនអតីតយុទ្ធជនផងដែរ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ សម្រួលផ្សាយដោយ៖​ ធូ កុសល


Friday, November 26, 2021

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតវៀតណាមតែងតាំងថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ: ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួប​សម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

រូបថត៖ ព្រឹទ្ធសភា

សម្ដេចតេជោ ហ៊ុន សែន មានសុទិដ្ឋិនិយមចំពោះលទ្ធផលដែលកើតចេញពីកិច្ចប្រជុំពេញអង្គលើកទី១នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ: ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្របានសម្ដែងនូវសុទិដ្ឋិនិយមចំពោះលទ្ធផលដែលកើតចេញពីកិច្ចប្រជុំពេញអង្គលើកទី១ នៃកិច្ច ប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដោយសម្ដេចបានគូសបញ្ជាក់ថា គឺធាតុចូលដ៏មានតម្លៃប្រកបដោយបញ្ញាញាណ សម្រាប់ចូលរួមចំណែកដល់ការលើកកម្ពស់ពហុភាគីនិយម និងដំណើរការ ASEM នោះ។

ក្នុងពិធីបិទកិច្ចប្រជុំពេញអង្គលើកទី១ «តួនាទីរបស់ ASEM ក្នុងការលើកកម្ពស់ពហុភាគីនិយម»នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ កាលពីរសៀលថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសរំលេចខ្លឹមសារសំខាន់ៗរួមមាន ១. យើងបានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើនរបស់ ASEM ដែលទទួលបានកន្លងមក។

យើងក៏បានប្ដេជ្ញាចិត្តលើកកម្ពស់បន្ថែមទៀតនូវតួនាទីរបស់ ASEM ក្នុងការជំរុញពហុភាគីនិយម និងអភិបាលកិច្ចសកល ដែលយើងកាន់តែត្រូវការដោះស្រាយបញ្ហាប្រឈម។ ២. អង្គប្រជុំក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះភាគីនិយម ដែលជាគ្រឹះនៃសន្តិភាព ស្ថិរភាព និងវិបុលសុខសកល។ ពិតណាស់ ការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នា គឺជាគោលការណ៍នាំផ្លូវសម្រាប់ពហុភាគីនិយម។

៣. យើងបានលើកឡើងអំពីបញ្ហាប្រឈមដែលមិនធ្លាប់កើតមានពីមុនមក ដែលបណ្ដាលមកពីជំងឺកូវីដ-១៩ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងវិបត្តិសេដ្ឋកិច្ច-សង្គម។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ យើងបានឯកភាពគ្នាថា សាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជំរុញវ៉ាក់សាំងពហុភាគីនិយម គឺជាកូនសោរគន្លឹះ។ ដូច្នេះការការពារសុខភាព និងសន្តិសុខរបស់ប្រជាជន ក៏ដូចជាការលើកកម្ពស់សាមគ្គីភាពរវាងរដ្ឋ និងរដ្ឋ គួរតែជាអាទិភាពរបស់យើង។

៤. ការស្ដារសេដ្ឋកិច្ចក្រោយកូវីដ-១៩ គឺជាអាទិភាពរួមរបស់យើងទាំងអស់គ្នា។ ក្នុងន័យនេះ យើងបានសម្ដែងការគាំទ្រចំពោះការពង្រឹងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើវិធានច្បាប់ និងប្ដេជ្ញាការពារច្រវ៉ាក់ផ្គត់ផ្គង់ ដោយរលូន និងគ្មានការរាំងស្ទះ ក៏ដូចជាជំរុញនូវឌីជីថលូបនីយកម្ម និងពិនិត្យមើលលទ្ធភាពនៃការបើកឡើងវិញនូវវិស័យទេសចរណ៍ប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ។ ៥. យើងភាគច្រើនក៏បានប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍបៃតង និងកម្រិតកាបូនទាប ដើម្បីរក្សាកម្រិតការកើនឡើងកំដៅផែនដីមិនឱ្យលើសពី ១.៥ អង្សាសេ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ។

ក្នុងន័យនេះ ការផ្គត់ផ្គង់បច្ចេកទេស និងហិញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវតែជាអាទិភាពមួយ។ ៦. យើងបានឯកភាពគ្នាថា រយៈពេល២៥ឆ្នាំកន្លងទៅនេះ បានផ្ដល់នូវមូលដ្ឋានរឹងមាំមួយដល់ភាពជាដៃគូអាស៊ី-អឺរ៉ុប ក្នុងការបោះជំហានទៅមុខ ឆ្ពោះទៅរកអនាគតមួយ ដែលភ្លឺថ្លាជាងមុន មានបរិយាប័ន្នជាងមុន និងធន់ជាងមុន៕

Thursday, November 25, 2021

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ត្រូវបានប្រកាសតែងតាំងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ជំនួសឯកឧត្តម សុខ លូ ត្រូវបានទទួលភារកិច្ចថ្មីនៅខេត្តបាត់ដំបង

ចំនួនអ្នកទស្សនា: Views

 



(កំពង់ធំ) នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានរៀបចំពិធី ប្រកាសសេចក្តីសម្រេចកែសម្រួលសមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អាណត្តិទី៥ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ត្រូវបានប្រកាសតែងតាំងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ជំនួសឯកឧត្តម សុខ លូ អតីតអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ត្រូវបានទទួលភារកិច្ចថ្មីនៅខេត្តបាត់ដំបង ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តាមរយៈប្រព័ន្ធ Video ដែលមានការអញ្ជើញចូលរួមពី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមខេត្ត សមាជិក សមាជិការ នាយក នាយរង និងមន្ត្រីប្រតិបត្តិសាខា ចំពោះលោក លោកស្រី ប្រធាន អនុប្រធានគណៈកម្មាធិការ អនុសាខា ក្រុង ស្រុក ចូលរួមតាមរយៈប្រព័ន្ធ Video Zoom ។

ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ សម្រួលផ្សាយដោយ៖ dara